CIMETIDINE Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Cimetidine 400mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ដំបៅក្រពះ និងគល់ពោះវៀន
- ព្យាបាលប្រចាំជំងឺ ដំបៅគល់ពោះវៀន
- ច្រាលទឹកក្រពះបណ្តាលឱ្យរលាកបំពង់អាហារ
- រោគសញ្ញា Zollinger-Ellison
កម្រិត និងរបៀបប្រើ៖
- ដំបៅក្រពះ ឬដំបៅគល់ពោះវៀន៖ លេបម្តង 1គ្រាប់ មុនពេល ស្រស់ស្រូបអាហារពេលព្រឹក និង1គ្រាប់ទៀត មុនពេលចូលគេង ឬលេប 2គ្រាប់ មុនពេលចូលគេង តែម្តងគត់។ រយៈពេលព្យាបាល 4 ទៅ 6 អាទិត្យ។
- ក្នុងការព្យាបាលបន្ត៖ លេប 1គ្រាប់ មុនពេលគេង។
- ច្រាលទឹកក្រពះបណ្តាលឱ្យរលាកបំពង់អាហារ៖ លេបម្តង 200-400ម.ក្រ 4ដងក្នុងមួយថ្ងៃ។ ក្នុងករណីធ្ងន់ធ្ងរ កម្រិតនេះអាចបង្កើនដោយលេបម្តង 400-800ម.ក្រ។ រយៈពេលព្យាបាល 4-8អាទិត្យយ៉ាងតិច។
- រោគសញ្ញា Zollinger-Ellison: 2ក្រ ក្នុង1ថ្ងៃ។
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយថ្នាំនេះ
- ហាមប្រើថ្នាំនេះជាមួយពពួក Antiacide ព្រោះវាអាចបន្ថយការជ្រាបចូល Cimetidine ទៅក្នុងឈាម។
-
អន្តរប្រតិកម្ម
- ហាមប្រើថ្នាំនេះជាមួយពពួក Antiacide ព្រោះវាអាចបន្ថយការជ្រាបចូល Cimetidine ទៅក្នុងឈាម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬកំពុងបំបៅកូន។
-
ការប្រុងប្រយ័ត្នជាពិសេស
- ជំងឺខ្សោយតម្រងនោម កម្រិតប្រើត្រូវបន្ថយទៅតាមអត្រាបញ្ចេញនៃជាតិ Creatinine។
- ការប្រើថ្នាំ Cimetidine អាចធ្វើឱ្យភ័ន្តច្រឡំរោគសញ្ញាមហារីកក្រពះ។
- ជៀសវាងប្រើឱសថនេះ ក្នុងពេលមានផ្ទៃពោះ ឬកំពុងបំបៅកូន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp