CIMEMEDICO Tablet
ក្រុមហ៊ុនផលិតឱសថ:
JW Pharmaceutical Corporation, Korea
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Cimetidine 400mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណព្យាបាល៖
- Cimetidine គឺជាឱសថដែលទប់ស្កាត់សកម្មភាពនៃគ្រឿងទទួល H2 (H2 receptor) នៃសារធាតុ Histamine នៅក្នុងរាងកាយ។ Cimetidine បន្ថយការបញ្ចេញជាតិអាស៊ីដអតិបរិមា បណ្តាលដោយ histamine, pentagastrine, insuline, cafeine ឬដោយចំណីអាហារ និងបញ្ចុះបរិមាណ pepsine ដោយការបន្ថយមាឌរបស់រសក្រពះ។
- សំរាប់ព្យាបាល
* ដំបៅក្រពះ និងគល់ពោះវៀនតូចកំពុងវិវឌ្ឍន៍។
* ព្យាបាលបន្តជម្ងឺដំបៅខូងគល់ពោះវៀនតូច។
* Syndrome du Zollinger-Ellison
* ព្យាបាលជម្ងឺរលាកបំពង់អាហារដោយការច្រាលពីក្រពះ។
កំរិត និងរបៀបប្រើ៖
- ដំបៅខូងក្រពះ និងគល់ពោះវៀនតូចកំពុងវិវឌ្ឍន៍៖
* គេអាចលេប ១គ្រាប់ ៤០០ម.ក្រ នៅពេលស្រស់ស្រូបអាហារពេលព្រឹក និងលេប ១គ្រាប់ ៤០០ម.ក្រ មុនពេលចូលសម្រាន្តយប់។
* ឬលេប ២គ្រាប់ម្តងនៅពេលយប់មុនចូលសម្រាន្ត។ ត្រូវបន្តការព្យាបាលពី ៤ ទៅ ៦ សប្តាហ៍ទៅទៀតទោះជាបានពិនិត្យទៅឃើញមានការធូរស្បើយក៏ដោយ។ បើសិនជាចាំបាច់ ការព្យាបាលបន្តចំពោះជម្ងឺដំបៅគល់ពោះវៀនតូច គេលេប ១គ្រាប់ម្តងនៅពេលយប់មុនចូលសម្រាន្ត។
* បើសិនមានការចាំបាច់ កំរិតថ្នាំអាចតម្លើងដល់ ២ក្រ ក្នុងមួយថ្ងៃនៅក្នុង syndrome de Zollinger-Ellison និងដល់ ១.៦ក្រ ក្នុងមួយថ្ងៃនៅក្នុងជម្ងឺដទៃទៀត។
- ក្នុងករណីពិសេស៖ ចំពោះអ្នកជម្ងឺដែលមានថ្លើមខ្សោយ គេចាំបាច់ត្រូវតែកាត់បន្ថយកំរិតប្រើ ខ្ពស់បំផុតពី ៦០០ម.ក្រ ក្នុងមួយថ្ងៃ។
-
ហាមប្រើ
- ចំពោះអ្នកជម្ងឺទាំងឡាយណាដែលមិនអាចប្រើឱសថនេះបាន។
-
ផលរំខាន
- គេសង្កេតឃើញមានភាពរំខានខ្លះដូចជា៖ រាករូស ឈឺសាច់ដុំ ហ៊ឹងត្រចៀក ចេញសើរស្បែក ភាពក្តៅ-រងាការកើនឡើងជាលក្ខណៈបណ្តោះអាសន្ននៃ transaminases តែបាត់ទៅវិញក្នុងពេលដែលគេបញ្ឈប់ការព្យាបាល និងមានការកើនឡើងបន្តិចបន្ទួចនៃ creatinine ក្នុងឈាម។ ភាពភាន់ច្រឡំវង្វេងអាចកើតមានចំពោះមនុស្សចាស់ និងក្នុងករណីមានជម្ងឺផ្នែកតំរងនោមធ្ងន់ធ្ងរ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ស្រ្តីមានផ្ទៃពោះ៖ ត្រូវមានការប្រុងប្រយ័ត្នចំពោះស្រ្តីមានផ្ទៃពោះ។
- ក្នុងរយៈពេលកំពុងបំបៅក្មេង៖ គេមិនគួរព្យាបាលស្រ្តីកំពុងបំបៅកូន ដោយឱសថនេះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
- ការប្រើពពួកឱសថ antisecretoires de la classe des inhibiteurs des recepteurs H2 បានជំរុញឱ្យមានការរីកលូតលាស់មេរោគក្នុងក្រពះ ព្រោះវាកាត់បន្ថយ acidite gastrique។
- គេអាចប្រើឱសថនេះនៅក្នុងករណីដែលបានធ្វើការពិនិត្យច្បាស់លាស់ទៅឃើញថាមានដំបៅខូងក្រពះដោយពិតប្រាកដតាមរយៈការថតឆ្លុះមើល។
- ក្នុងករណីមានដំបៅខូងក្រពះ គេត្រូវធ្វើការពិនិត្យលក្ខណៈដំបៅនោះ មុនធ្វើការព្យាបាល។
- CIMEMEDICO ៤០០ម.ក្រ មិនគួរប្រើសម្រាប់ព្យាបាលអ្នកជម្ងឺដែលមានតម្រងនោមខ្សោយ និងក្មេងទេ។
- ចំពោះអ្នកជម្ងឺមានវ័យចាស់ជរា គេចៀសវាងប្រើថ្នាំកំរិត ៤០០ម.ក្រ ចំនួនពីរគ្រាប់ក្នុងមួយដង។ គេត្រូវបញ្ឈប់ការព្យាបាលនៅពេលណាមានសភាពវង្វេង ឬក៏ bradycardie sinusale។
- គេមិនគួរបញ្ឈប់ការព្យាបាលនៅពេលភ្លាមនោះទេ មុនពេលបានឃើញដំបៅខ្ចងក្រពះនោះបានជាសះស្បើយ។
- ស្រ្តីមានផ្ទៃពោះ៖ ត្រូវមានការប្រុងប្រយ័ត្នចំពោះស្រ្តីមានផ្ទៃពោះ។
- ក្នុងរយៈពេលកំពុងបំបៅក្មេង៖ គេមិនគួរព្យាបាលស្រ្តីកំពុងបំបៅកូន ដោយឱសថនេះទេ។
- មិនគួរប្រើឱសថនេះជាមួយ phenytoine ទេ។
- ត្រូវប្រុងប្រយ័ត្នក្នុងការប្រើលាយជាមួយ៖ anticoagulants, benzodiazepines, beta-bloquants, nifedipine, carmustine, ciclosporine។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp