CEPHALEXIN Capsule
ក្រុមហ៊ុនផលិតឱសថ:
LABORATORIES EPHAC Co., LTD, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- រលាកផ្លូវដកដង្ហើម (បំពង់ក ត្រចៀក ច្រមុះ សួត និងទងសួត)
- រលាកផ្លូវទឹកមូត្រ
- រលាក ស្បែក និងសន្លាក់ឆ្អឹង
- រោគស្វាយ និងប្រមេះ (នៅពេលដែលមិនកបជាមួយប៉េនីស៊ីលីន)
កំរិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ និងកុមារអាយុលើសពី 12ឆ្នាំ៖ 500 ម.ក្រ 3ដង ក្នុង 1ថ្ងៃ។
- 5-12ឆ្នាំ៖ 250ម.ក្រ 3ដង ក្នុង 1ថ្ងៃ។
- 1-5ឆ្នាំ៖ 125ម.ក្រ 3ដង ក្នុង 1ថ្ងៃ។
- ក្រោម 1ឆ្នាំ៖ 125 ម.ក្រ 2ដង ក្នុង 1ថ្ងៃ។
-
ហាមប្រើ
អ្នកជំងឺដែលធ្លាប់មានប្រតិកម្មជាមួយក្រុមសេហ្វាឡូស្ពរីន។
-
ការប្រុងប្រយ័ត្នជាពិសេស
- នៅពេលមានប្រតិកម្មអ្វីកើតឡើង ត្រូវបញ្ឈប់ការព្យាបាលភ្លាម។
- ការព្យាបាលដោយសេហ្វាឡូស្ពរីន ចាំបាច់ត្រូវសាកសួរជាមុនសិន ព្រោះអ្នកដែលធ្លាប់មានប្រតិកម្មជាមួយប៉េនីស៊ីលីនអាចមានប្រតិកម្មជាមួយសេហ្វាឡូស្ពរីនដែរ (5-10% នៃករណី)។
- អាចមានប្រតិកម្ម Anaphylaxie ។
- ក្នុងករណីតំរងនោមខ្សោយត្រូវគិតគូរពីកំរិតប្រើ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp