CELEXIN Tablet
ក្រុមហ៊ុនផលិតឱសថ:
HOVID Bhd, Malaysia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Cephalexin 250mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថអង់ទីប៊ីយ៉ូទិកដែលមានប្រសិទ្ធភាពទប់ស្កាត់ការសំយោគភ្នាសកោសិកាមេរោគ ការបំបែកខ្លួនរបស់មេរោគធ្វើឱ្យឈប់លូតលាស់ និងសំលាប់បាក់តេរី
- ឱសថនេះប្រើសម្រាប់ព្យាបាល៖
* ជំងឺផ្លូវដង្ហើមផ្នែកខាងលើដែលបង្កដោយពួកមេរោគ៖ Streptococci និង Streptococcus pneumoniae
* ជំងឺលើផ្លូវទឹកនោម និងប្រដាប់បន្តពូជដែលបង្កដោយមេរោគ៖ Escherichia coli, Klebsiella species និងពួក Proteus mirabilis
* ជំងឺស្បែកដែលបង្កដោយពួកមេរោគ៖ Staphylococci និង Streptococci
* ជំងឺត្រចៀកកណ្តាល (អំបៅអំបែក) ដែលបង្កដោយពួកមេរោគ៖ Haemophilus influenzae, Neisseria catarrhalis, Streptococci និង Staphylococi
* ជំងឺឆ្អឹង និងសន្លាក់ដែលបង្កដោយពួកមេរោគ៖ Proteus mirabilis និង Staphylococcus aureus ។
កម្រិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖
* កម្រិតប្រើធម្មតា៖ ប្រើពី 250 ទៅ 500 ម.ក្រ រៀងរាល់ 6ម៉ោងម្តង (ឬ 4 ដងក្នុង1ថ្ងៃ)
* ជំងឺស្បែក៖ ប្រើ 500ម.ក្រ រៀងរាល់ 12ម៉ោងម្តង (ឬ 2ដងក្នុង1ថ្ងៃ)
* សំគាល់៖ កម្រិតប្រើអាចរហូតដល់ 4 ក្រាម ក្នុង1ថ្ងៃ
- កុមារ៖
* កម្រិតប្រើធម្មតា៖ ប្រើពី 6,25 ទៅ 25 ម.ក្រ ក្នុង 1គ.ក្រ នៃទម្ងន់កុមារ ក្នុង 1ថ្ងៃរៀងរាល់ 6ម៉ោងម្តង
* ជំងឺស្បែក៖ ប្រើពី 12,5 ទៅ 50 ម.ក្រ ក្នុង 1គ.ក្រ នៃទម្ងន់កុមារ ក្នុង1ថ្ងៃរៀងរាល់ 12ម៉ោងម្តងការប្រើលើសកម្រិត៖
- បណ្តាលឱ្យ៖ មិនឃ្លានអាហារ ចង្អោរ ក្អួត ឈឺក្នុងពោះ រាក ឈឺក្បាល សភាពងោកងុយ ធីងធោង និងអាចបណ្តាលឱ្យខូចថ្លើម និងតម្រងនោម
- ការព្យាបាល៖ ត្រូវបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះជាបន្ទាន់។
-
ហាមប្រើ
ចំពោះអ្នកជំងឺងាយមានប្រតិកម្មជាមួយពួកឱសថ Penicillin ឬដេរីវេរបស់វា Penicillamin និងCephalosporins ។
-
ផលរំខាន
ផលរំខានខ្លះៗ៖
- វិបត្តិផ្លូវរំលាយអាហារ៖ ចង្អោរ ក្អួត រាក ឈឺក្នុងពោះ
- ប្រតិកម្មអាល្លែកហ្ស៊ីដូចជា៖ រមាស់ស្បែក កន្ទាលត្រអាក វត្តមានគ្រាប់ឈាមស Eosinophile នៅក្នុងឈាម ហើមសរសៃក្រោមស្បែក
- ប្រតិកម្មធ្ងន់ធ្ងរ និងគ្រោះថ្នាក់ (Anaphylaxis) ឬប្រតិកម្មថ្នាំ
- កើនឡើងនៃអង់ហ្ស៊ីមរបស់ថ្លើម
- កង្វះកោសិកាឈាមសនៅក្នុងឈាម
- កើតជំងឺផ្សេងទៀតដែលបង្កដោយពួកមេរោគដែលស៊ាំនឹងឱសថនេះ៖ Candida
- រលាកពោះវៀនធំ ដោយមានសារធាតុម្យ៉ាងពាសនៅលើភ្នាសនៃពោះវៀន
- កម្រិត Prothrombine នៅក្នុងឈាមថយចុះ (ហូរឈាម ស្បែកឡើងជាំ)
- វិបត្តិមុខងារតម្រងនោម (ថយចុះបរិមាណទឹកនោម)
-
អន្តរប្រតិកម្ម
- ឱសថ Probenecid ធ្វើឱ្យថយចុះការបញ្ចេញចោល Cephalexin នៅក្នុងទឹកនោមនៅពេលប្រើជាមួយគ្នា ដូច្នេះនាំឱ្យកើនឡើង ឬស្ថិតនៅយូរនៅក្នុងឈាមនូវកម្រិតឱសថ Cephalexin អាចបណ្តាលឱ្យគ្រោះថ្នាក់ (Toxicity)
- ឱសថនេះអាចធ្វើឱ្យថយចុះប្រសិទ្ធភាពរបស់ឱសថ Oestrogen ដែលប្រើលេបតាមមាត់ក្នុងពេលជាមួយគ្នា
- ឱសថនេះ នៅពេលប្រើក្នុងពេលជាមួយគ្នានិងពួកឱសថ៖ Frusemide, Ethacrynic acid ធ្វើឱ្យកើនឡើងនូវកម្រិតជាតិពុលដល់តម្រងនោម ជាពិសេសចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
-
ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះអ្នកជំងឺមានប្រវត្តិឈឺក្រពះពោះវៀនដូចជា ដំបៅពោះវៀនធំ រលាកផ្នែកខ្លះនៃពោះវៀន ឬរលាកពោះវៀនធំដោយការប្រើឱសថអង់ទីប៊ីយ៉ូទិក
- ចំពោះអ្នកជំងឺខ្សោយតម្រងនោម
- ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- នៅពេលប្រើឱសថនេះអាចធ្វើឱ្យលទ្ធផលតេស្តជាតិស្ករ និង Coombs វិជ្ជមាន
- ចំពោះអ្នកជំងឺមួយចំនួននៅពេលប្រើឱសថនេះអាចបណ្តាលឱ្យមានប្រតិកម្ម Shock anaphylactic
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp