BIOFLOR Sachet

ក្រុមហ៊ុនផលិតឱសថ:

 

BIOCODEX, France

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Saccharomyces boulardii 250mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ឱសថនេះប្រើសំរាប់ព្យាបាល៖

    * ជម្ងឺរាកស្រួចស្រូវ ដែលបង្កដោយមេរោគចំពោះកុមារ និងមនុស្សពេញវ័យ

    * ការពារ និងព្យាបាលរាក បណ្តាលមកពី រលាកពោះវៀនធំ នៅពេលប្រើឱសថអង់ទីប៊ីយូទិក

    * ប្រើរួមផ្សំជាមួយឱសថ Vancomycine ឬឱសថ Metronidazole ដើម្បីការពារលាប់មកវិញ នៃជម្ងឺដែលបង្កដោយ clotridium

    * ជម្ងឺរាកដែលបណ្តាលពីចំណីអាហារ

    * រោគសញ្ញារលាកពោះវៀនធំ

    កំរិត និងរបៀបប្រើ៖

    - កំរិតប្រើ៖ ប្រើពី ១ ទៅ ២ កញ្ចប់ ១ ទៅ ២ដង ក្នុង ១ថ្ងៃ

    - របៀបប្រើ៖

    * ចាក់ម្សៅឱសថនេះចូលក្នុងកែវដែលមានទឹក ឬភេសជ្ជៈ ដែលមានជាតិស្កររួចលាយឱ្យសព្វរួចផឹក។

    * ឬចាក់ម្សៅឱសថនេះលាយជាមួយអាហារ

    សំគាល់៖ ហាមលាយឱសថនេះជាមួយទឹកក្តៅ អាហារក្តៅ ឬភេសជ្ជៈដែលមានជាតិអាល់កុល។

  • ហាមប្រើ

    - អ្នកជម្ងឺងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - អ្នកជម្ងឺកំពុងប្រើ catheter ចាក់ក្នុងសរសៃវ៉ែនកណ្តាល

    សំគាល់៖ ក្នុងករណីសង្ស័យចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី

  • អន្តរប្រតិកម្ម

    - ហាមប្រើឱសថនេះក្នុងពេលជាមួយគ្នា និងឱសថប្រឆាំងពួកផ្សិត

  • ការប្រុងប្រយ័ត្នជាពិសេស

    - អ្នកជម្ងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ក្នុងករណី៖

    * សភាពជម្ងឺមិនបានធូរស្បើយក្រោយប្រើឱសថនេះបាន ២ថ្ងៃ

    * មានគ្រុន ឬក្អួត

    * មានឈាម ឬសំបោរនៅក្នុងលាមក

    * ស្រេកទឹកខ្លាំង សភាពស្ងួតអណ្តាត (រោគសញ្ញាទាំងនេះបញ្ជាក់ថាខ្វះជាតិទឹក) ក្នុងករណីនេះគ្រូពេទ្យអាចនឹងសំរេចបំពេញជាតិទឹកតាមមាត់ ឬចាក់ព្យួរតាមសរសៃ

    - ឱសថនេះមានកោសិកាដែលមានជីវិត ដូច្នេះជៀសវាងលាយជាមួយទឹកក្តៅ (លើសពី ៥០ អង្សាសេ) ទឹកកក គ្រឿងស្រវឹង ឬអាហារដែលមានជាតិអាល់កុល

    - ហាមប្រើ ឬដាក់ឱសថនេះនៅក្បែរអ្នកជម្ងឺដែលចាក់ Catheter ក្នុងសរសៃវ៉ែនកណ្តាល

    - ដោយឱសថនេះមានសារជាតិ Lactose ដូច្នេះ មិនអាចប្រើចំពោះអ្នកមានជម្ងឺតពូជនៃវិបត្តិការស្រូបសារជាតិ glucose និង galactose ទេ

    - ប្រើឱសថនេះត្រូវគោរពតាមគោលការណ៍នៃការតមអាហារដូចជា៖

    * បំពេញជាតិទឹកឱ្យបានច្រើនដោយមានជាតិអំបិល និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីបំពេញនូវអ្វីដែលបាត់បង់ដោយសារជម្ងឺរាក

    * ត្រូវហូបឱ្យបានគ្រប់គ្រាន់នៅពេលមានជម្ងឺរាក

    * ហាមបរិភោគផ្លែឈើ បន្លែបៃតង ម្រេច អាហារ

    * ត្រូវបរិភោគបាយ និងសាច់ចៀន

    សំគាល់៖ ក្នុងករណីសង្ស័យចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬ ឱសថការី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp