AXCEL FUSIDIC ACID-B Cream

ក្រុមហ៊ុនផលិតឱសថ:

 

Kotra Pharma (M) Sdn. Bhd., Malaysia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEGA We care

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Fusidic acid 2%, Betametasone 0.1%

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    Inflammatory dematoses where bacterial infection is present or likely to occur, i.e. atopic eczema, Discoid eczema, stasis eczema, seborrhoeic dermatitis, contact dermatitis, lichen simplex chronicus, psoriasis, discoid lupus erythematosus.

    Apply a thin layer of the cream to the affected area 2 to 3 times a day.

    គុណភាពព្យាបាល៖

    - សំរាប់ព្យាបាលជំងឺរលាកស្បែកដែលមានជំងឺឆ្លង ឬទំនងជាមានជំងឺឆ្លងកើតមាន ឧទា. កើតតាអកដោយសារប៉ះសារធាតុអ្វីមួយ កើតតាអកមានរាងមូល កើតតាអក Stasis រលាកស្បែកមានទឹករងៃ រលាកស្បែកដោយសារប៉ះសារធាតុអាលែ្លកហ្ស៊ី ជំងឺស្បែកឡើងក្រាស់ និងរលាកមានទឹករងៃ (Lichen simplex chronicus) ជំងឺតាអក ជំងឺស្បែកឡើងក្រហមរាងមូល

    កំរិត និងរបៀបប្រើ៖

    - ប្រើលាបលើស្បែកតែប៉ុណ្ណោះ លាបលើស្បែកស្តើងៗនៅកន្លែងឆ្លង 2-3ដងក្នុងមួយថ្ងៃ។

  • ហាមប្រើ

    - ចំពោះអ្នកងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - ជំងឺឆ្លងលើស្បែកដោយវីរុស

    - ជំងឺឆ្លងដោយសារបាត់តេរី

    - កើតមុនលើផ្ទៃមុខ

    - ជំងឺផ្សិតឆ្លងលើស្បែក

    - ជំងឺផ្សិតឆ្លងលើស្បែក

    - ជំងឺដំបៅ

    - ចំពោះការលាបឱសថនេះលើភ្នែក

  • ផលរំខាន

    ភាពមានប្រតិកម្មអាល្លែកហ្ស៊ីត្រូវបានគេជួបប្រទះដោយកំរ។ ចៀសវាងចំពោះអ្នកជំងឺដែលគេដឹងថាមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយ Fusidate។ ការលាបឱសថនេះលើស្បែកច្រើនបណ្តាលឱ្យបាត់បង់ជាតិ collagen ស្បែក និងស្បែករួមតូច ឧទា. ស្នាមឆូត ស្បែកស្តើង និងសរសៃឆឈាមក្រោមស្បែករីកជាពិសេសស្បែកនៅកន្លែងបត់។

  • អន្តរប្រតិកម្ម

    គ្មានអន្តរកម្មឱសថណាមួយដែលគេស្គាល់ទេរហូតដល់ពេលបច្ចុប្បន្ននេះ។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    សុវតិ្ថភាពលើស្រ្តីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនមិនត្រូវបានគេសិក្សាល្អត្រឹមត្រូវទេ។ ដូច្នេះឱសថនេះមិនគួរប្រើលើស្រ្តីមានផ្ទៃពោះនូវកំរិតប្រើខ្ពស់ និងរយៈពេលយូរទេ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ពេលលាបឱសថនេះលើស្បែក ជាពិសេសលាបច្រើនលើស្បែក

    - ពេលស្បែករហែក ឬនៅកន្លែងរុំរបួសហប់ជិត Corticosteroids អាចជ្រាបចូលក្នុងស្បែកក្នុងបរិមាណគ្រប់គ្រាន់ដែលអាចបណ្តាលឱ្យមានភាពពុលលើសរីរាង្គបាន

    - ឱសថអាចប្រើព្យាបាលទៅតាមរោគសញ្ញាដែលកំរិតប្រើអាចត្រូវបន្ថយបាន ឬឱសថនេះបន្ថយបន្តិចម្តងៗ

    - ការប្រើលាបច្រើនដងអាចនាំទៅរកបញ្ហាមានភាពស៊ាំ និងការប្រើរយៈពេលយូរនៅកន្លែងស្បែកបត់ និងកន្លែងមានកកិតស្បែកត្រូវចៀសវាង

    - ហាមប្រើលាបលើគ្រាប់ភ្នែកដោយសារមានហានិភ័យខ្ពស់នៃជំងឺទឹកដក់ក្នុងភ្នែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp