ASPIRINE EPHAC 81 MG Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATORIES EPHAC Co., LTD, Cambodia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
EPHAC
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Acetylsalicylic acid 81mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- បំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ៖ ឈឺធ្មេញ ឈឺសាច់ដុំ ឈឺចាប់ពេលមានរដូវ គ្រុនក្តៅ ជាដើម។
- សំរាប់ការពារ និងព្យាបាលជំងឺសរសៃបេះដូង (maladie coronairo-arterielle: angine pectoral, thrombose coronaire) ។
កំរិត និងរបៀបប្រើ៖
បំបាត់ការឈឺចាប់ និងបញ្ចុះកំដៅ៖
- មនុស្សពេញវ័យ៖ លេបម្តង 4 ទៅ 6 គ្រាប់ 4 ទៅ 6ដង ក្នុង1ថ្ងៃ កុំឱ្យលើសពី 3ក្រាម ក្នុង1ថ្ងៃ។
- កុមារក្រោម 12 ឆ្នាំ៖ 50ម.ក្រ ក្នុង 1គ.ក្រ ទម្ងន់ ក្នុង1ថ្ងៃ ចែកជា 4 ទៅ 6ដង។
ការពារ និងព្យាបាលជំងឺសរសៃបេះដូង៖
លេប 2-4 គ្រាប់ ក្នុង 1ថ្ងៃ។ លេបរាល់ថ្ងៃជាប្រចាំ ឬតាមវេជ្ជបញ្ជា។
-
ហាមប្រើ
- អ្នកមានជំងឺដំបៅក្រពះ និងគល់ពោះវៀន។
- អ្នកធ្លាប់មានប្រតិកម្មជាមួយពួក salicyllees ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ៖
- ឱសថនេះអាចប្រើបានក្នុងត្រីមាសទី 1 ប៉ុន្តែចាប់ពីខែទី 6ទៅ គួរចៀសវាងប្រើ ព្រោះអាចពន្យារការឆ្លងទន្លេ។
ស្ត្រីបំបៅកូន៖
- គួរជៀសវាងប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
- គួរចៀសវាងប្រើឱសថនេះក្នុងការព្យាបាលជំងឺប្រគ្រីវ (goutte)
- ធ្លាក់ឈាមដោយសារ ដំបៅក្រពះ ឬ ការមករដូវច្រើន និងយូរថ្ងៃ (Metrorragie ou Menorragie)។
- ត្រូវប្រើឱសថនេះដោយការប្រុងប្រយ័ត្នចំពោះ អ្នកជំងឺខ្សោយតំរងនោម ហឺត កុមារ និងមនុស្សចាស់ជរា។
- គួរប្រើឱសថនេះតែចំពោះមនុស្សពេញវ័យ និងកុមារអាយុលើសពី 12ឆ្នាំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp