ALMAGEL Suspension

ក្រុមហ៊ុនផលិតឱសថ:

 

Yuhan Corporation, Korea

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICO TRADING

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Almagate 1g/15mL

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    ដំបៅក្រពះ ឬពោះវៀន រលាកក្រពះ ស្ថានភាពមានអាស៊ីដច្រើន (ក្តៅចុងដង្ហើម ចង្អោរ ក្អួត ឈឺក្រពះ ភើ) រលាកបំពង់អាហារដោយសារការច្រាល។

     

    កម្រិតប្រើ និងបៀបប្រើ៖

    - មនុស្សពេញវ័យ៖ ប្រើ ១កញ្ចប់ បួនដងក្នុងមួយថ្ងៃ ១ឥ២ម៉ោង ក្រោយពេលបរិភោគអាហារ និងពេលចូលដំណេក។

    - ក្មេង (៦-១២ឆ្នាំ)៖ ប្រើ ១/២កញ្ចប់។

    - កែតម្រូវកម្រិតប្រើទៅតាមអាយុ និងរោគសញ្ញា។

     

    Gastric or Duodenal ulcer, gastritis, hyperacidity( heartburn, nausea, vomiting, stomachache, belching), reflux esophagitis.

    Dosage

    - Adult: Take 1 sachet, 4 times a day, 1-2 hours after meal and before bed

    - Children 96-12 years): Take 1/2sachet.

    - Adjust dosage according to age and symptom.

  • ផលរំខាន

    លើប្រព័ន្ធរំលាយអាហារ៖ អាចមានការទល់លាមក និងរាកនៅពេលប្រើ។

     

    Alimentary system: Constipation and diarrhea may occur during administration

  • អន្តរប្រតិកម្ម

    ១) ឱសថនេះអាចរារាំងការស្រូបរបស់ Tetracycline ចូរកុំប្រើជាមួយនឹង Tetracycline ។

    ២) ឱសថនេះប៉ះពាល់ដល់ការស្រូប និងការបញ្ចេញចោលរបស់ឱសថដែលប្រើក្នុងពេលជាមួយគ្នា ដោយសារឥទ្ធិពលស្រូប និងការបង្កើន pH នៃផ្លូវអាហារត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្ន។

     

    1) Since this drug may inhibit the absorption of tetracycline, do not administer concomitantly with tetracycline.

    2) Since this drug affect the absorption and excretion of concomitant drugs due to the adsorptive effect and pH elevation of alimentary tract and body fluid, this drug should be used with caution.

  • ការប្រុងប្រយ័ត្នជាពិសេស

    - ត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលប្រើឱសថផ្សេងទៀត។

    - ការប្រុងប្រយ័ត្នទូទៅ

     ១) ចូរប្រតិបត្តិតាមកម្រិតប្រើ និងរបៀបប្រើដែលបានណែនាំ។

     ២) ក្មេងត្រូវប្រើក្រោមការពិនិត្យរបស់អាណាព្យាបាល។

     ៣) បើរោគសញ្ញាមិនបានធូរស្រាលក្នុងរយៈពេលប្រមាណជា ២សប្តាហ៍ទេ ចូរទៅជួបគ្រូពេទ្យ ឬឱសថការី។

    - ការប្រុងប្រយ័ត្នក្នុងពេលទុកដាក់

     ១) ត្រូវដាក់ឱ្យផុតពីដៃក្មេង

     ២) ការពារកុំឱ្យត្រូវពន្លឺ និងរក្សាទុកក្នុងប្រអប់បិទជិតល្អ នៅកន្លែងត្រជាក់ជៀសវាងសំណើម។

     ៣) កុំទុកឱសថនេះក្នុងប្រអប់ផ្សេងដើម្បីជៀសវាងការច្រឡំ និងដើម្បីរក្សាគុណភាព។

     

    - This drug should be used with caution in following patients. Patient taking other drugs.

    - General precaution

     1) Observe the directed dosage and administration.

     2) Children should be administered under supervision of guardians.

     3) If the symptom is not improved in about 2 weeks of administration, see a doctor or a pharmacist.

    - Precaution in storage

     1) Keep out of the reach of children.

     2) Protect from light and store in well-closed container at cool place avoiding humidity as much as possible.

     3) Do not put this drug in another container to avoid misuse and to keep the quality.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp