Zonisamide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺប៉ាឃីនសុន(Parkinso's disease) (ករណីការព្យាបាលដោយប្រើឱសថដែលមានផ្ទុកសារធាតុLevodopaជាមួយនឹងឱសថព្យាបាលជំងឺប៉ាឃីនសុនផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់)។
- បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism) ដែលកើតមាននៅក្នុងជំងឺវង្វេងប្រភេទឡេវី(Dementia with Lewy Bodies) (ករណីការព្យាបាលដោយប្រើឱសថដែលមានផ្ទុកសារធាតុLevodopaមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបំបាត់អាការៈនៃបណ្ដុំរោគសញ្ញាប៉ាឃីនសុន)។
- អាការៈប្រកាច់ដោយផ្នែក(Partial seizures):
(1) Simple partial seizures (Focal seizures, Autonomic seizures, Psychomotor seizures)
(2) Complex partial seizures (Focal seizures, Psychomotor seizures)
(3) Secondarily generalized tonic-clonic seizure (Tonic-clonic seizures(Grand mal))
- អាការៈប្រកាច់ពេញរាងកាយ(Generalized seizures):
(1) Tonic-clonic seizures (General Seizures, Grand mal)
(2) Tonic seizures (General Seizures)
(3) Atypical absence seizures (Atypical petit mal)
- អាការៈប្រកាច់បញ្ចូលគ្នា (ដោយផ្នែកនិងពេញរាងកាយ)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25mg។ ករណីប្រើនៅក្នុងការកែលម្អការបាត់បង់ប្រសិទ្ធិភាពនៃឱសថ(Wearing off) ត្រូវលេប1ថ្ងៃ1ដង50mg។ ត្រូវប្រើឱសថនេះរួមជាមួយឱសថដែលមានផ្ទុកLevodopa។
・ករណីប្រើចំពោះរោគសញ្ញាប៉ាឃីនសុន ដែលកើតមាននៅក្នុងជំងឺវង្វេងប្រភេទឡេវី(Dementia with Lewy Bodies):
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25mg។ ត្រូវប្រើឱសថនេះរួមជាមួយឱសថដែលមានផ្ទុកLevodopa។
・ករណីប្រើនៅក្នុងការព្យាបាលជំងឺប្រកាច់:
- មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង លេប1ថ្ងៃ100~200mg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗ រៀងរាល់1~2សប្ដាហ៍ រហូតដល់កម្រិត1ថ្ងៃ200~400mgដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។
- កុមារ:នៅដំណាក់កាលដំបូង លេប1ថ្ងៃ2~4mg/kg ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតប្រើប្រាស់បន្ដិចម្ដងៗ រៀងរាល់1~2សប្ដាហ៍ រហូតដល់កម្រិត1ថ្ងៃ4~8mg/kgដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ12mg/kg។
-
ហាមប្រើ
ករណីប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
ករណីប្រើនៅក្នុងការព្យាបាលជំងឺប្រកាច់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន:
ផលរំខានរួមមាន ងងុយគេង បាត់បង់ចំណង់អាហារ រោគសញ្ញាDyskinesia ចង់ក្អួត រវើរវាយ មិនសូវមានទឹកចិត្ត វិលមុខ ស្រកទម្ងន់ ឡើងកន្ទួលក្រហម រមាស់ស្បែក ដួល ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin)
- ក្តៅខ្លួន ស្នាមក្រហមនិងពងទឹកលើស្បែក ភ្នែកក្រហម របកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្មបណ្ដាលមកពីឱសថ)
- ឈឺបំពង់ក អស់កម្លាំង អាការៈខ្វះឈាម ងាយហូរឈាម (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺថយចុះគ្រាប់ឈាមសប្រភេទAgranulocytosis រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ឈឺផ្នែកចង្កេះនិងខ្នង ឈឺពោះ នោមមានឈាម (ក្រួសក្នុងតម្រងនោមឬផ្លូវទឹកនោម)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia)
- មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ភ្លេចភ្លាំង)។
ករណីប្រើនៅក្នុងការព្យាបាលជំងឺប្រកាច់:
ផលរំខានរួមមាន ងងុយគេង បាត់បង់ចំណង់អាហារ ធ្លាក់ទឹកចិត្ត ចលនារាងកាយគ្មានលំនឹង ចង់ក្អួត អស់កម្លាំង ពិបាកផ្ដុំអារម្មណ៍ ឡើងកន្ទួលក្រហម រមាស់ស្បែក មិនបែកញើស។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម របកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម វិលមុខ (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)
- ក្អកស្ងួត ពិបាកដកដង្ហើម ក្ដៅខ្លួន (រលាកសួតប្រភេទInterstital pneumonia)
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))
- ឈឺចង្កេះនិងខ្នង ឈឺពោះ នោមឈាម (ក្រួសក្នុងតម្រងនោមឬផ្លូវទឹកនោម)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង ចង់ក្អួត (មុខងារថ្លើមមានបញ្ហា)។
-
អន្តរប្រតិកម្ម
ករណីប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺប្រកាច់ (Phenytoin, Carbamazepine, Phenobarbital, Valproate ជាដើម) - នៅពេលប្រើរួមគ្នា ក្រោយបញ្ឈប់ឬបន្ថយកម្រិតប្រើប្រាស់ឱសថទាំងនេះ នោះអាចធ្វើអោយកំហាប់ក្នុងឈាមនៃZonisamideកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយកើតមានអាការៈពុលឱសថPhenytoin ដូចជា ចលនាភ្នែកឬសកម្មភាពខុសប្រក្រតី។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (
Amitriptyline ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTetracyclic antidepressants (Maprotiline ជាដើម) - ការប្រើឱសថSelegiline ជាមួយនឹងឱសថTricyclic antidepressants អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងស្មារតី សម្ពាធឈាម ចលនារាងកាយ និងអាចឈានដល់គ្រោះថ្នាក់ដល់ជីវិត។
・ឱសថប្រភេទReserpine, ឱសថប្រភេទPhenothiazines (
Prochlorperazine, Chlorpromazine, Perazine ជាដើម), ឱសថប្រភេទButyrophenones (Butyrophenones ជាដើម), ឱសថSulpiride, ឱសថMetoclopramide - អាចធ្វើអោយសកម្មភាពនៃឱសថZonisamideថយចុះ។
ករណីប្រើនៅក្នុងការព្យាបាលជំងឺប្រកាច់:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថព្យាបាលជំងឺប្រកាច់ (Phenytoin, Carbamazepine, Phenobarbital, Valproate ជាដើម) - ករណីប្រើរួមគ្នា រួចបញ្ឈប់ការប្រើប្រាស់ឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀត នោះធ្វើអោយកំហាប់ក្នុងឈាមនៃឱសថZonisamideកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយកើតមានអាការៈពុលឱសថPhenytoin ដូចជា ចលនាភ្នែក ចលនាគ្មានលំនឹង ។ល។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Amitriptyline ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTetracyclic antidepressants (Maprotiline ជាដើម) - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់សម្ពាធឈាម ចលនាសាច់ដុំ ស្មារតី ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
ករណីប្រើនៅក្នុងការព្យាបាលជំងឺប្រកាច់:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ភ្នែកស្រវាំង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
សកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម៖
- បង្កើនកម្រិតសារធាតុដូប៉ាមីន(Dopamine) ធ្វើអោយប្រសិទ្ធិភាពនៃឱសថLevodopaកើនឡើង។
- ទប់ស្កាត់ការបញ្ជូនសញ្ញានៃសរសៃប្រសាទនៅពេលអាការៈកន្ត្រាក់សាច់ដុំកើតឡើង រួមជាមួយនឹងសកម្មភាពមួយចំនួនផ្សេងទៀត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp