Zidovudine + Lamivudine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ (HIV) ដោយប្រើរួមជាមួយឱសថប្រឆាំងវីរុសហ៊ីវផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថ1គ្រាប់ រួមមាន:(1) Zidovudine 300mg, (2) Lamivudine 150mg។

      មនុស្សពេញវ័យ:លេប1ដង1គ្រាប់, 1ថ្ងៃ2ដង។ ត្រូវប្រើរួមជាមួយឱសថប្រឆាំងHIVផ្សេងទៀត។

    • ហាមប្រើ

      ・អ្នកដែលមានកម្រិតគ្រាប់ឈាមសឬអេម៉ូក្លូប៊ីនមិនគ្រប់គ្រាន់ (សូមពិនិត្យព័ត៌មានបន្ថែមសម្រាប់កម្រិតកំណត់ជាក់លាក់)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុណាមួយនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថIbuprofen (អាចធ្វើអោយមានអាការៈងាយហូរឈាមកាន់តែធ្ងន់ធ្ងរ)

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត បាត់បង់ចំណង់អាហារ អាការៈខ្វះឈាម រាករូស ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង ឈឺក្បាល ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែកនៃដៃជើង (រោគសញ្ញាប៉ះពាល់ប្រព័ន្ធផលិតឈាម)

      - ឈឺផ្នែកខាងលើនៃពោះខ្លាំង ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)

      - ដកដង្ហើមញាប់ ញ័រនិងស្ពឹកដៃជើង ពិបាកដកដង្ហើម បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis) ខ្លាញ់រុំថ្លើម)

      - ឈឺសាច់ដុំ អស់កម្លាំង ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis)

      - សាច់ដុំកន្ត្រាក់ ស្ពឹកដៃជើង ពិបាកផ្ដុំអារម្មណ៍ (ជំងឺប៉ះពាល់សរសៃប្រសាទ ជំងឺប្រកាច់ ជំងឺវង្វេង)

    • អន្តរប្រតិកម្ម

      សារធាតុឱសថZidovudine

      ・ឱសថIbuprofen - អាចធ្វើអោយមានអាការៈងាយហូរឈាមកាន់តែធ្ងន់ធ្ងរ ដូច្នេះហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPentamidine, Pyrimethamine, Sulfamethoxazole/Trimethoprim, Flucytosine, Ganciclovir, Interferon, Vincristine, Vinblastine, Doxorubicin - ផលរំខាននៃZidovudineកាន់តែងាយកើតឡើង

      ・ឱសថProbenecid - អាចធ្វើអោយការបញ្ចេញចោលនៃឱសថZidovudineថយចុះ។

      ・ឱសថFluconazole, Fosfluconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថZidovudineកើនឡើង។

      ・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថZidovudineថយចុះ។

      ・ឱសថRifampicin - អាចធ្វើអោយការបញ្ចេញចោលនៃឱសថZidovudineកើនឡើង។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinប្រែប្រួល។

      ・ឱសថSanilvudine - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថSanilvudineថយចុះ។

      ・ឱសថRibavirin - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថZidovudineថយចុះ។

      ・ឱសថAtovaquone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudine ប្រែប្រួល។

      សារធាតុឱសថLamivudine:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយការបញ្ចេញចោលនៃឱសថLamividineថយចុះ។

      ・ឱសថSorbitol - អាចធ្វើអោយការស្រូបសារធាតុឱសថLamividineថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ(ជាពិសេសក្រោម3ខែ)ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ម្យ៉ាងទៀត វីរុសហ៊ីវអាចឆ្លងទៅទារកតាមទឹកដោះម្ដាយ ដូច្នេះ ស្ត្រីដែលមានផ្ទុកវីរុសហ៊ីវមិនគួរបំបៅទឹកដោះដល់ទារកនោះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・សារធាតុឱសថZidovudine អាចបង្កជាផលរំខានធ្ងន់ធ្ងរលើប្រព័ន្ធផលិតឈាមនៃខួរឆ្អឹង ដូច្នេះត្រូវធ្វើការពិនិត្យកម្រិតគ្រាប់ឈាមរបស់អ្នកជំងឺអោយបានញឹកញាប់ដើម្បីតាមដានឥទ្ធិពលនៃឱសថ។

      ・សម្រាប់អ្នកដែលមានជំងឺរលាកថ្លើមBរ៉ាំរ៉ៃ នៅក្រោយពេលបញ្ឈប់ការប្រើឱសថនេះ(សារធាតុឱសថLamivudine) អ្នកជំងឺអាចកើតមានអាការៈរលាកថ្លើមរើឡើងវិញ ដូច្នេះត្រូវតាមដានស្ថានភាពជំងឺអោយបានដិតដល់។

      ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។

    • សកម្មភាពឱសថ

      ជាឱសថមានសារធាតុផ្សំ2ប្រភេទ ដែលសុទ្ធសឹងជាសារធាតុប្រឆាំងវីរុសហ៊ីវ(HIV)ប្រភេទNRTI ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីម HIV-1 Reverse transcriptaseនិងសកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp