Xylitol

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញជាតិទឹកនិងថាមពលចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬ អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពជាជំងឺទឹកនោមផ្អែម។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 2~50g ដោយបែងចែកជា1~ច្រើនដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 100g។ ករណីប្រើឱសថនេះដោយព្យួរសេរ៉ូម កំណត់ល្បឿនត្រឹម 0.3g(Xylitol)/kg/ម៉ោងចុះក្រោម។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកនិងមានកម្រិតសូដ្យូម(Na)ក្នុងឈាមធ្លាក់ចុះទាប (Hypotonic dehydration)។

    • ផលរំខាន

      ផលរំខាននៅពេលប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់និងចាក់បញ្ចូលក្នុងល្បឿនលឿន គឺអាចធ្វើអោយបាត់បង់តុល្យភាពនៃសារធាតុអេឡិចត្រូឡាយនៅក្នុងឈាម ប៉ះពាល់ដល់មុខងារថ្លើម(អស់កម្លាំង ចង់ក្អួត បាត់បង់ចំណង់អាហារ) ឬ តម្រងងនោម(អស់កម្លាំង បរិមាណទឹកនោមថយចុះ ហើមខ្លួន)។ល។

    • សកម្មភាពឱសថ

      សារធាតុស៊ីលីតូល(Xylitol) ជាសារធាតុពាក់កណ្ដាលសម្រេចដែលកើតមាននៅក្នុងប្រតិកម្មបង្កើតថាមពលផ្សេងៗនៅក្នុងរាងកាយ។ ដូច្នេះ ឱសថនេះមានប្រសិទ្ធិភាពបង្កើនដំណើរការប្រតិកម្មបង្កើតថាមពលសម្រាប់រាងកាយ ដោយមិនទទួលឥទ្ធិពលពីអរម៉ូនអាំងស៊ុយលីន ព្រមទាំងអាចទប់ស្កាត់ការបំបែកសារធាតុប្រូតេអ៊ីននិងការកើនឡើងនៃសារធាតុកេតូន(Ketone)ផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp