Warfarin potassium

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលនិងបង្ការការកើតឡើងនៃជំងឺស្ទះកំណកឈាម(Thromboembolism) រួមមាន ជំងឺកកើតកំណកឈាមនៅតាមសរសៃវ៉ែន(Venous thrombosis) ជំងឺស្ទះសរសៃឈាមក្នុងបេះដូង ជំងឺស្ទះកំណកឈាមក្នុងសួត ជំងឺស្ទះកំណកឈាមក្នុងខួរក្បាល ជំងឺកកើតកំណកឈាមក្នុងខួរក្បាលកំពុងវិវត្តន៍ ។ល។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ត្រូវកំណត់កម្រិតប្រើប្រាស់នៃឱសថនេះ ដោយផ្អែកលើលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម(Prothrombin time(PT) ឬ Thrombotest ឬ INR) ព្រមទាំងត្រូវតាមដានការពិនិត្យទាំងនេះជាទៀងទាត់ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ នៅលើកដំបូង ប្រើ1ថ្ងៃ1ដង រយៈពេលប៉ុន្មានថ្ងៃ ដើម្បីតាមដានលទ្ធផលនៃការពិនិត្យមុខងារកំណកឈាម រួចធ្វើការកំណត់កម្រិតប្រើប្រាស់ជាប្រចាំនៃឱសថនេះ ដើម្បីអោយលទ្ធផលនៃការពិនិត្យខាងលើស្ថិតក្នុងតំបន់បង្ហាញប្រសិទ្ធិភាពព្យាបាលនៃឱសថនេះ។

      - មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង លេប1ថ្ងៃ1ដង1~5mg។ ភាគច្រើន កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1ដង1~5mg។

      - កុមារអាយុក្រោម12ខែ:កម្រិតប្រើជាប្រចាំគឺ 0.16mg/kg/ថ្ងៃ។

      - កុមារអាយុ1ឆ្នាំ~ក្រោម15ឆ្នាំ:កម្រិតប្រើជាប្រចាំគឺ 0.04~0.10mg/kg/ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានរោគសញ្ញាហូរឈាម (ជំងឺស្នាមជាំស្វាយលើស្បែកដោយសារចំនួនប្លាកែតថយចុះ(Thrombocytopenic purpura) ស្ថានភាពងាយហូរឈាមដោយសារបញ្ហាសរសៃឈាម ជំងឺទាក់ទងនឹងកំណកឈាមដូចជាជំងឺឈាមក្រកកជាដើម អំឡុងពេលកំពុងមករដូវ ពេលវះកាត់ ជំងឺដំបៅក្រពះពោះវៀន អាការៈហូរឈាមនៅផ្លូវនោម កំហាកមានឈាម ស្ត្រីដែលទើបតែសម្រាលកូនឬរលូតកូននិងមានអាការៈហូរឈាមនៅប្រដាប់ភេទ និង អ្នកដែលសង្ស័យថាមានហូរឈាមក្នុងក្បាល ជាដើម)។

      ・អ្នកដែលអាចកើតមានរោគសញ្ញាហូរឈាម (ជំងឺមហារីកនៅសរីរាង្គខាងក្នុង ជំងឺរលាកផ្នែកDiverticulumនៃក្រពះពោះវៀន ជំងឺរលាកពោះវៀនធំ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារបាក់តេរី(Bacterial Endocarditis)លក្ខណៈស្រួចស្រាវ ជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ជាដើម)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលទើបទទួលការវះកាត់ឬរងរបួសទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទកណ្ដាលថ្មីៗ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថវីតាមីនK2 (ឱសថMenatetrenone)សម្រាប់ព្យាបាលជំងឺពុកឆ្អឹង(Osteoporosis)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថIguratimod។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថMiconazole (ថ្នាំលាប ថ្នាំចាក់ និង ថ្នាំលេប)។

    • ផលរំខាន

      ហូរឈាម ជ្រុះរោមឬសក់ កន្ទាលត្រអាក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះរួមជាមួយឱសថCapecitabine អាចធ្វើអោយសកម្មភាពនៃឱសថនេះកើនឡើង បង្កជាអាការៈហូរឈាមធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតរបស់អ្នកជំងឺ។

      ・ត្រូវការរយៈពេល7~10ថ្ងៃដើម្បីឱសថបង្ហាញប្រសិទ្ធិភាពនឹងនរ។ ប្រសិទ្ធិភាពឱសថអាចថយចុះដោយសារការបរិភោគអាហារដែលសម្បូរវីតាមីនK ដូចជា ស្ពៃខ្មៅ ជាដើម។

    • សកម្មភាពឱសថ

      កាត់បន្ថយការផលិតសារធាតុបង្កកំណកឈាមដែលត្រូវការវីតាមីនK (Vitamin K-dependent coagulation factors)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp