Voriconazole

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមរោគផ្សិតកម្រិតធ្ងន់ធ្ងរឬពិបាកព្យាបាល:

      -ជំងឺអាស្ពេហ្គីឡូសប្រភេទInvasive aspergillosis ជំងឺអាស្ពេហ្គីឡូម៉ាសួត(Pulmonary aspergilloma) ជំងឺអាស្ពេហ្គីឡូសសួតលក្ខណៈស្លាប់កោសិកានិងរ៉ាំរ៉ៃ។

      -ជំងឺឆ្លងមេរោគផ្សិតកង់ឌីដាក្នុងឈាម ជំងឺកង់ឌីដាស៊ីសក្នុងបំពង់អាហារ ជំងឺរលាកស្រោមពោះដោយសារមរោគផ្សិងកង់ឌីដា ជំងឺកង់ឌីដាស៊ីសនៅទងសួតនិងសួត។

      -ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិតCryptococcus ជំងឺគ្រីពតូខុកខូស៊ីសសួត(Pulmonary cryptococcosis)។

      -ជំងឺបង្កដោយមេរោគផ្សិតFusarium (Fusariomycosis)។

      -ជំងឺបង្កដោយមេរោគផ្សិតScedosporium។

      -បង្ការការកើតមានជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      -មនុស្សពេញវ័យ:នៅថ្ងៃដំបូង ប្រើ1ដង6mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ដង3mg/kgឬ4mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។

      -កុមារ (អាយុ2ឆ្នាំ~ក្រោម12ឆ្នាំ ឬ អាយុ12ឆ្នាំឡើងប៉ុន្តែមានទម្ងន់តិចជាង50kg):នៅថ្ងៃដំបូង ប្រើ1ដង9mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ដង8mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីត្រូវប្រែប្រួលកម្រិតប្រើប្រាស់ ត្រូវបន្ថយឬបង្កើនកម្រិតម្ដង1mg/kg។

      -កុមារ (អាយុ12ឆ្នាំឡើងនិងមានទម្ងន់50kgឡើង):នៅថ្ងៃដំបូង ប្រើ1ដង6mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ដង4mg/kg, 1ថ្ងៃ2ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។

      ករណីថ្នាំលេប:

      -មនុស្សពេញវ័យ(ទម្ងន់40kgឡើង):នៅថ្ងៃដំបូង លេប1ដង300mg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ដង150mgឬ200mg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ កម្រិតអតិបរមានៃការប្រើនៅថ្ងៃដំបូងគឺ1ដង400mg, 1ថ្ងៃ2ដង ហើយកម្រិតអតិបរមានៃការប្រើចាប់ពីថ្ងៃទី2ទៅគឺ1ដង300mg, 1ថ្ងៃ2ដង។

      -មនុស្សពេញវ័យ(ទម្ងន់តិចជាង40kg):នៅថ្ងៃដំបូង លេប1ដង150mg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ ចាប់ពីថ្ងៃទី2ទៅ ប្រើ1ដង100mg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ អាចបង្កើនកម្រិតនៃការប្រើចាប់ពីថ្ងៃទី2ទៅ ដល់កម្រិត1ដង150mg, 1ថ្ងៃ2ដង។

      -កុមារ (អាយុ2ឆ្នាំ~ក្រោម12ឆ្នាំ ឬ អាយុ12ឆ្នាំឡើងប៉ុន្តែមានទម្ងន់តិចជាង50kg):ក្រោយប្រើថ្នាំចាក់នៃឱសថនេះ លេប1ដង9mg/kg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ ករណីត្រូវប្រែប្រួលកម្រិតប្រើប្រាស់ ត្រូវបន្ថយឬបង្កើនកម្រិតម្ដង1mg/kg។ កម្រិតអតិបរមាគឺ 1ដង350mg, 1ថ្ងៃ2ដង(ករណីបន្ថយកម្រិត អាចបន្ថយម្ដង50mg)។

      -កុមារ (អាយុ12ឆ្នាំឡើងនិងមានទម្ងន់50kgឡើង):ក្រោយប្រើថ្នាំចាក់នៃឱសថនេះ លេប1ដង200mg, 1ថ្ងៃ2ដង នៅចន្លោះការបរិភោគអាហារនីមួយៗ(ពោះទទេ)។ អាចបង្កើនកម្រិតដល់ 1ដង300mg, 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Rifampicin, Rifabutin, Efavirenz, Ritonavir, Carbamazepine,

      Long-acting Barbiturates, Quinidine, Pimozide, Triazolam, Ergotamine, Dihydroergotamine ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ (Ccr<30mL/min) (ករណីថ្នាំចាក់ដែលមានផ្ទុកសារធាតុ Sulfobutyl ether β-cyclodextrin ប៉ុណ្ណោះ)។

    • ផលរំខាន

      ផលរំខានរួមមាន ចាំងភ្នែក ស្រវាំងភ្នែក ភ្នែកមើលមិនច្បាស់ ពិបាកបែងចែកពណ៌ ក្អួតចង្អោរ ឈឺក្បាល បាត់បង់ចំណង់អាហារ គេងមិនលក់ រវើរវាយ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បែកញើសទាំងត្រជាក់ ទឹកមុខស្លេកស្លាំង ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ស្នាមក្រហមលើស្បែក ក្ដៅខ្លួន ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមមានបញ្ហា)

      - ឈឺទ្រូង បេះដូងលោតញាប់ ចង្វាក់បេះដូងខុសប្រក្រតី (បញ្ហាទាក់ទងនឹងចង្វាក់បេះដូង)

      - អស់កម្លាំង ពិបាកដកដង្ហើម ហើមពេញខ្លួន (មុខងារបេះដូងធ្លាក់ចុះ)។

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម:Rifampicin, Rifabutin, Efavirenz, Ritonavir, Carbamazepine,

      Long-acting Barbiturates, Quinidine, Pimozide, Triazolam, Ergotamine, Dihydroergotamine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួលខ្លាំង ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដូចខាងក្រោម:Phenytoin, Saquinavir, Amprenavir, Nelfinavir mesilate, Delavirdine Mesilate, Warfarin, Tacrolimus hydrate, Ciclosporin, Omeprazole, Midazolam, Diazepam, Zolpidem, Tolbutamide, Vincristine, Vinblastine, Methadone, Oxycodone, Fentanyl, Ibuprofen, Diclofenac, ឱសថពន្យារកំណើត, ឱសថបញ្ចុះជាតិខ្លាញ់ក្នុងឈាមHMG-CoA reductase inhibitors, អាហារបំប៉នដែលមានសារធាតុ St.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ចាំងភ្នែក ស្រវាំងភ្នែក ភ្នែកមើលមិនច្បាស់ជាដើម ក្នុងអំឡុងពេលប្រើឱសថនិងក្រោយពេលឱសថរយៈពេលខ្លី។ ដូច្នេះ អ្នកជំងឺមិនគួរធ្វើការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ក្នុងអំឡុងពេលមានអាការៈទាំងនេះនោះទេ។

      ・ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ដូចជាឡើងក្រហមជាដើម ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរចៀសវាងការប៉ះត្រូវពន្លឺព្រះអាទិត្យដោយពាក់អាវដៃវែង មួក ឬប្រើឡេការពារកម្ដៅព្រះអាទិត្យ។ល។

      ・ឱសថនេះអាចផ្ដល់ផលរំខានដល់មុខងារថ្លើម ដូច្នេះ គួរធ្វើការពិនិត្យដើម្បីតាមដានមុខងារថ្លើមរបស់អ្នកជំងឺអោយបានទៀងទាត់។

      ・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះប្រែប្រួល ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទTriazole antifungal ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតសារធាតុErgosterolនៃភ្នាសកោសិការបស់មេរោគ ធ្វើអោយមេរោគផ្សិតមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp