Vonoprazan fumarate + Clarithromycin + Amoxicillin hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកម្ចាត់បាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) ដែលជាមូលហេតុនៃជំងឺដូចខាងក្រោម៖
ជំងឺដំបៅក្រពះឬគល់ពោះវៀនតូច(Duodenal ulcer) ជំងឺមហារីកកោសិកាទឹករងៃMALTនៅក្រពះ(Gastric MALT lymphoma) ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ(Idiopathic Thrombocytopenic Purpura, ITP) ជំងឺរលាកក្រពះដោយសារបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori) និង ជំងឺឆ្លងបាក់តេរីហេលីកូបាក់ធើភីឡូរី(Helicobacter pylori)នៅក្រោយពេលព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កុប។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
នៅក្នុងឱសថនេះរួមមានសារធាតុសកម្មចំនួន3ប្រភេទ។
មនុស្សពេញវ័យ លេបឱសថ3ប្រភេទនេះ ដោយរួមមាន ឱសថVonoprazan 20mg, ឱសថAmoxicillin hydrate 750mg និង ឱសថClarithromycin 200mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនកម្រិតឱសថClarithromycinទៅតាមការចាំបាច់ ប៉ុន្តែ កម្រិតអតិបរមានៃឱសថនេះគឺ1ដង400mg 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម: Atazanavir sulfate, Rilpivirine hydrochloride, Pimozide, ឱសថដែលផ្ទុកសារធាតុErgotamine, Suvorexant, Lomitapide mesilate, Tadalafil, Ticagrelor, Ibrutinib, Asunaprevir, Ivabradine hydrochloride, Venetoclax(នៅដំណាក់កាលបង្កើនកម្រិតប្រើប្រាស់)។
・អ្នកដែលមានបញ្ហាថ្លើមឬតម្រងនោម និង កំពុងប្រើប្រាស់ឱសថColchicine។
・អ្នកដែលមានជំងឺ Infectious mononucleosis។
・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp