Vonoprazan fumarate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) - បង្ការការកើតឡើងវិញម្ដងទៀតនៃដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)នៅពេលប្រើប្រាស់ឱសថអាស្ពីរីន(Aspirin)កម្រិតទាបឬឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs - ប្រើជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori សម្រាប់ការព្យាបាលជំងឺដូចខាងក្រោម:ដំបៅក្រពះ, ដំបៅគល់ពោះវៀនតូច(Duodenal ulcer), ជំងឺមហារីកកោសិកាទឹករងៃនៃភ្នាសសើមក្រពះ(Gastric MALT lymphoma), ជំងឺស្នាមជាំស្វាយលើស្បែកដោយសារប្លាកែតថយចុះលក្ខណៈមិនដឹងមូលហេតុ (Idiopathic thrombocytopenic purpura, ITP), ក្រោយការព្យាបាលជំងឺមហារីកក្រពះដំណាក់កាលដំបូងដោយប្រើអង់ដូស្កូប, រលាកក្រពះដោយសារការឆ្លងបាក់តេរីHelicobacter pylori។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីប្រើចំពោះជំងឺដំបៅក្រពះ ឬ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer): មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 20mg។ ជាទូទៅ សម្រាប់ជំងឺដំបៅក្រពះ ប្រើឱសថនេះរយៈពេល8សប្ដាហ៍ ហើយសម្រាប់ជំងឺដំបៅគល់ពោះវៀនតូច ប្រើឱសថនេះរយៈពេល6សប្ដាហ៍។ ・ករណីប្រើចំពោះជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis): មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 20mg។ ជាទូទៅ ប្រើឱសថនេះរយៈពេល4សប្ដាហ៍។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើឱសថនេះដល់រយៈពេល8សប្ដាហ៍។ ម្យ៉ាងទៀត សម្រាប់ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះដែលកើតម្ដងហើយម្ដងទៀត ប្រើឱសថក្នុងកម្រិត1ថ្ងៃ1ដង 10mgជាប្រចាំ ហើយប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង 20mgជាប្រចាំ។ ・ករណីប្រើដើម្បីបង្ការការកើតឡើងវិញម្ដងទៀតនៃដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)នៅពេលប្រើប្រាស់ឱសថអាស្ពីរីន(Aspirin)កម្រិតទាបឬឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs: មនុស្សពេញវ័យ លេប1ថ្ងៃ1ដង 10mg។ ・ករណីប្រើជាជំនួយនៅក្នុងការកម្ចាត់បាក់តេរីHelicobacter pylori : មនុស្សពេញវ័យ លេបឱសថ3ប្រភេទ រួមមាន ឱសថVonoprazan 20mg, ឱសថAmoxicillin hydrate 750mg និង ឱសថClarithromycin 200mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ អាចបង្កើនកម្រិតឱសថClarithromycinទៅតាមការចាំបាច់ ប៉ុន្តែ កម្រិតអតិបរមានៃឱសថនេះគឺ1ដង400mg 1ថ្ងៃ2ដង។ ករណីការប្រើឱសថទាំង3ខាងលើមិនអាចកម្ចាត់បាក់តេរីHelicobacter pyloriដោយជោគជ័យទេ គេអាចអនុវត្តម្ដងទៀតដោយបន្សំ ឱសថVonoprazan 20mg, ឱសថAmoxicillin hydrate 750mg និង ឱសថMetronidazole 250mg ក្នុង1ដង។ លេបក្នុងកម្រិតនេះ 1ថ្ងៃ2ដង រយៈពេល7ថ្ងៃ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថAtazanavir Sulfate ឬ ឱសថRilpivirine hydrochloride។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
