Vitamin A oil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដែលមានអាការៈឡើងក្រាស់នៃស្រទាប់លើនៃស្បែក (Keratodermia) រួមមាន ជំងឺIchthyosis vulgaris ជំងឺKeratosis pilaris ជំងឺPityriasis simplex។
-
កម្រិតប្រើប្រាស់
ថ្នាំលាបលើស្បែក (0.5%):
ប្រើ1ថ្ងៃ2~3ដង លាបនៅលើកន្លែងដែលមានបញ្ហា។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក រមាស់ស្បែក ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពជម្រុញការផលិតកោសិកាស្បែកថ្មី និង ទប់ស្កាត់ការកកើតសារធាតុខេរ៉ាទីន(Keratin) ដើម្បីកាត់បន្ថយអាការៈឡើងក្រាស់ឬស្ងួតនៃស្បែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp