Vindesine sulfate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ (Acute leukemia) រួមទាំង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសប្រភេទកោសិកាខួរឆ្អឹងលក្ខណៈរ៉ាំរ៉ៃ

      - ជំងឺមហារីកMalignant lymphoma

      - ជំងឺមហារីកសួត

      - ជំងឺមហារីកបំពង់អាហារ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺមហារីកគ្រាប់ឈាមសលក្ខណៈស្រួចស្រាវ និង ជំងឺមហារីកMalignant lymphoma:

      - មនុស្សពេញវ័យ ប្រើ1ដង3mg (0.06mg/kg) ដោយចាក់តាមសរសៃវ៉ែន។ ទុកគម្លាតរវាងការចាក់ម្ដងៗរយៈពេល1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ ប្រើ1ដង0.07~0.1mg/kg ដោយចាក់តាមសរសៃវ៉ែន។ ទុកគម្លាតរវាងការចាក់ម្ដងៗរយៈពេល1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីជំងឺមហារីកសួត និង ជំងឺមហារីកបំពង់អាហារ:

      មនុស្សពេញវ័យ ប្រើ1ដង3~4.5mg (0.06~0.09mg/kg) ដោយចាក់តាមសរសៃវ៉ែន។ ទុកគម្លាតរវាងការចាក់ម្ដងៗរយៈពេល1សប្ដាហ៍។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・មិនត្រូវប្រើឱសថនេះសម្រាប់ការចាក់ទៅក្នុងខួរឆ្អឹងខ្នង(Medullary cavity)នោះទេ។

    • ផលរំខាន

      ផលរំខានរួមមាន មិនឃ្លានអាហារ ក្អួត ចង្អោរ រលាកក្នុងមាត់ អាការៈស្ពឹក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)

      - អស់កម្លាំង ស្មារតីដឹងខ្លួនធ្លាក់ចុះ សាច់ដុំកន្ត្រាក់ (បណ្ដុំរោគសញ្ញានៃការបញ្ចេញអរម៉ូនទប់ស្កាត់ការបញ្ចេញទឹកនោមខុសប្រក្រតី(Syndrome of inappropriate secretion of antidiuretic hormone))

      - មិនបត់ជើងធំ ឈឺពោះ ហើមពោះ មិនឃ្លានអាហារ ក្អួតចង្អោរ ក្អួតលាយឈាម លាមកលាយឈាម លាមកពណ៌ខ្មៅ (ជំងឺស្ទះពោះវៀន(Ileus) ហូរឈាមនៅក្រពះពោះវៀន)

      - ពិបាកដកដង្ហើម ក្អកស្ងួត ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)

      - ឈឺទ្រូង ថប់ទ្រូង អារម្មណ៍តឹងណែន បែកញើស (កង្វះឈាមទៅចិញ្ចឹមសាច់ដុំបេះដូង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹង ឬ ផលរំខានទាក់ទងនឹងបេះដូងនិងខួរក្បាលកើតឡើង។

      ・ការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។

      ・ឱសថMitomycin C - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធដង្ហើមងាយនិងទងសួតកន្ត្រាក់ងាយកើតឡើង។

      ・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។

      ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃPhenytoinថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថាឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp