Vincristine sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺមហារីកគ្រាប់ឈាមស (រួមទាំង ជំងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ និង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ)
- ជំងឺមហារីកMalignant lymphoma (រួមមាន Reticulosarcoma, Lymphosarcoma, Hodgkin's disease)
- ជំងឺមហារីកកុមារ (រួមមាន Neuroblastoma, Wilms tumor, Rhabdomyosarcoma, Testicular embryonal cancer, Angiosarcoma ជាដើម)
- ជំងឺមហារីកPheochromocytoma
- ប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត ចំពោះជំងឺមហារីកដូចខាងក្រោម: Multiple myeloma, Malignant astrocytoma, GliomaដែលមានOligodendroglioma។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើចំពោះជំងឺមហារីកគ្រាប់ឈាមស (រួមទាំង ជំងឺមហារីកគ្រាប់ឈាមសស្រួចស្រាវ និង ដំណាក់កាលស្រួចស្រាវនៃជំងឺមហារីកគ្រាប់ឈាមសរ៉ាំរ៉ៃ) ជំងឺមហារីកMalignant lymphoma (រួមមាន Reticulosarcoma, Lymphosarcoma, Hodgkin's disease) និង ជំងឺមហារីកកុមារ (រួមមាន Neuroblastoma, Wilms tumor, Rhabdomyosarcoma, Testicular embryonal cancer, Angiosarcoma ជាដើម):
ជាទូទៅ កុមារប្រើក្នុងកម្រិត0.05~0.1mg/kg ហើយមនុស្សពេញវ័យប្រើក្នុងកម្រិត0.02~0.05mg/kg ចាក់តាមសរសៃវ៉ែន1ដងក្នុង1សប្ដាហ៍។ ដើម្បីចៀសវាងផលរំខាន មិនត្រូវប្រើលើសពីកម្រិត2mgក្នុង1ដងនោះទេ។
・ករណីប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត ចំពោះជំងឺមហារីកMultiple myeloma:
ប្រើរួមជាមួយឱសថDoxorubicin hydrochloride និង ឱសថDexamethasone sodium phosphate ដោយប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ0.4mg បញ្ចូលតាមសរសៃវ៉ែនជាប់ឥតដាច់រយៈពេល24ម៉ោង។ អនុវត្តបែបនេះរយៈពេល4ថ្ងៃជាប់ៗគ្នា រួចផ្អាកការប្រើប្រាស់ឱសថ17~24ថ្ងៃ ចាត់ទុកថា1វដ្ដ។ អនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
・ករណីប្រើរួមជាមួយឱសថព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត ចំពោះជំងឺមហារីកដូចខាងក្រោម: Malignant astrocytoma, GliomaដែលមានOligodendroglioma:
ប្រើក្នុងកម្រិត1.4mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់តាមសរសៃវ៉ែនចំនួន2ដង។ ក្រោយការចាក់លើកទី1 រយៈពេល3សប្ដាហ៍ អនុវត្តការចាក់លើកទី2 ដោយយករយៈពេល6~8សប្ដាហ៍ជា1វដ្ដ និង អនុវត្តម្ដងហើយម្ដងទៀត។ ដើម្បីចៀសវាងផលរំខាន មិនត្រូវប្រើលើសពីកម្រិត2mgក្នុង1ដងនោះទេ។
・ករណីប្រើចំពោះជំងឺមហារីកPheochromocytoma:
ប្រើរួមជាមួយឱសថCyclophosphamide hydrate និង ឱសថDacarbazine ដោយប្រើឱសថនេះក្នុងកម្រិត1ថ្ងៃ1ដង1.4mg/m2 ចាក់តាមសរសៃវ៉ែន រួចផ្អាកការប្រើប្រាស់រយៈពេលយ៉ាងហោចណាស់20ថ្ងៃ ចាត់ទុកថា1វដ្ដ។ អនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។ ដើម្បីចៀសវាងផលរំខាន មិនត្រូវប្រើលើសពីកម្រិត2mgក្នុង1ដងនោះទេ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺស្វិតសាច់ដុំនិងបាត់បង់ញាណដោយសារបញ្ហាប្រព័ន្ធសរសៃប្រសាទប្រភេទDemyelinating (ជំងឺDemyelinating Charcot-Marie-Tooth disease)។
・មិនត្រូវប្រើឱសថនេះចាក់ទៅក្នុងចន្លោះខួរឆ្អឹង (Medullary cavity) នោះទេ។
-
ផលរំខាន
ផលរំខានរួមមាន អារម្មណ៍ស្ពឹក ជ្រុះរោមឬសក់ អស់កម្លាំង ឈឺដៃជើង សាច់ដុំរួមតូច វិលមុខ ពិបាកនោម អាការៈខ្វះឈាម មុខងារថ្លើមថយចុះ បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ឡើងកន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្ពឹកដៃជើង ឈឺ មិនសូវដឹងញាណ ពិបាកកម្រើក (ប៉ះពាល់សរសៃប្រសាទនៅតាមដៃនិងជើង)
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ពិបាកផ្ដោតអារម្មណ៍ មិនស្គាល់ពេលវេលាឬទីកន្លែង រវើរវាយ បាត់បង់ស្មារតី (វង្វេងស្មារតី)
- បត់ជើងធំមិនចេញ ឈឺពោះ ហើមពោះ បាត់បង់ចំណង់អាហារ ក្អួតចង្អោរ (ជំងឺស្ទះពោះវៀន(Ileus))
- ឈឺពោះខ្លាំង ក្អួតចង្អោរ ក្អួតមានឈាម បត់ជើងធំមានឈាម លាមកខ្មៅ (ហូរឈាមនៅតាមបំពង់រំលាយអាហារ)
- ពិបាកនោម សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី (បណ្ដុំរោគសញ្ញានៃការបញ្ចេញអរម៉ូនទប់ស្កាត់ការបញ្ចេញទឹកនោមខុសប្រក្រតី(Syndrome of inappropriate secretion of antidiuretic hormone))
- ឡើងកន្ទួលក្រហម ទឹកមុខស្លេកស្លាំង ហើម ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ឈឺទ្រូង ថប់ទ្រូង អារម្មណ៍តឹងណែន បែកញើសទាំងត្រជាក់ (កង្វះឈាមទៅចិញ្ចឹមសាច់ដុំបេះដូង)
- ស្ពឹកដៃជើងឬមុខមួយចំហៀង ឈឺក្បាល ពិបាកនិយាយ មើលមិនច្បាស់ ពិបាកដកដង្ហើម (ស្ទះសរសៃឈាមក្នុងខួរក្បាល)
- ស្ដាប់សម្លេងមិនសូវលឺ
- ពិបាកដកដង្ហើម ដង្ហក់ម្ដងៗ ដកដង្ហើមលឺសម្លេងខ្លាំងៗ (ទងសួតកន្ត្រាក់)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ក្អួតចង្អោរ ខាន់លឿង (ប៉ះពាល់មុខងារថ្លើម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃPhenytoinថយចុះ។
・ឱសថដែលមានផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រឆាំងជំងឺមហារីកដែលមានផ្ទុកសារធាតុប្លាទីន(Pt) ជាដើម) - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកើនឡើង។
・ឱសថL-asparaginase - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនិងប្រព័ន្ធផលិតឈាមកើនឡើង។
・ឱសថMitomycin C - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធដង្ហើមងាយកើតឡើង។
・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹង ឬ ផលរំខានទាក់ទងនឹងបេះដូងនិងខួរក្បាលកើតឡើង។
・ការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹង ឬ ផលប៉ះពាល់ដល់សរីរាង្គដែលទទួលវិទ្យុសកម្មកើតឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនត្រូវចាក់បញ្ចូលឱសថនេះតាមឆ្អឹងខ្នងនោះទេ ព្រោះអាចមានគ្រោះថ្នាក់ដល់ជីវិត។
・ករណីព្យាបាលជំងឺមហារីកPheochromocytoma ក្រោយការព្យាបាលអាចមានការកើនឡើងខ្ពស់ភ្លាមៗនៃសម្ពាធឈាមនាំអោយមានគ្រោះថ្នាក់ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះ គេប្រើឱសថបញ្ចុះសម្ពាធឈាមα-blockersជាដើមទៅលើអ្នកជំងឺមុនអនុវត្តការព្យាបាលដោយប្រើឱសថVincristine។
-
សកម្មភាពឱសថ
សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថាឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp