Vinblastine sulfate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញានៃជំងឺដូចខាងក្រោម៖
- ជំងឺមហារីកMalignant lymphoma
- ជំងឺទាក់ទងនឹងChorionic villus(សរីរាង្គដែលជាបណ្ដុំនៃសរសៃឈាមសម្រាប់ការផ្លាស់ប្ដូរសារធាតុចិញ្ចឹមនៅក្នុងសុករបស់ស្ត្រីមានផ្ទៃពោះ) រួមមាន ជំងឺChoriocarcinoma ជំងឺDestructive hydatidiform mole និង ជំងឺHydatidiform mole
- ជំងឺមហារីកកោសិកាបង្កកំណើត(Germ cell tumor)ដែលរើឡើងវិញ ឬ ដែលពិបាកព្យាបាល រួមមាន មហារីកក្រពេញពងស្វាស មហារីកក្រពេញអូវែរ មហារីកក្រៅក្រពេញភេទ(Extragonadal germ cell tumor)
- ជំងឺLangerhans cell histiocytosis (LCH)
- ជំងឺមហារីកកោសិកាស្រទាប់លើនៃផ្លូវនោម(Urothelial carcinoma)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺមហារីកMalignant lymphoma និង ជំងឺទាក់ទងនឹងChorionic villus:
មនុស្សពេញវ័យ ដំបូង ប្រើក្នុងកម្រិត1សប្ដាហ៍1ដង0.1mg/kg ដោយចាក់តាមសរសៃវ៉ែន។ បន្ទាប់មក បង្កើនកម្រិតម្ដង0.05mg/kg រហូតដល់ការប្រើក្នុងកម្រិត1សប្ដាហ៍1ដង0.3mg/kg ដោយចាក់តាមសរសៃវ៉ែន។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ត្រូវតាមដានចំនួនគ្រាប់ឈាមស។
・ករណីជំងឺមហារីកកោសិកាបង្កកំណើត(Germ cell tumor)ដែលរើឡើងវិញ ឬ ដែលពិបាកព្យាបាល:
ប្រើក្នុងកម្រិត1ថ្ងៃ1ដង0.11mg/kg រយៈពេល2ថ្ងៃ ដោយចាក់តាមសរសៃវ៉ែន បន្ទាប់មកផ្អាកការប្រើឱសថរយៈពេល19~26ថ្ងៃ (1វដ្ដ)។ អនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។
・ករណីជំងឺLangerhans cell histiocytosis (LCH):
ប្រើក្នុងកម្រិត1ដង 6mg/m2នៃផ្ទៃក្រឡារាងកាយ ដោយចាក់តាមសរសៃវ៉ែន។ សម្រាប់ការចាប់ផ្ដើមប្រើឱសថនេះ អនុវត្ត1សប្ដាហ៍1ដង។ សម្រាប់ការប្រើជាប្រចាំ អនុវត្ត2~3សប្ដាហ៍1ដង។
អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
・ករណីជំងឺមហារីកកោសិកាស្រទាប់លើនៃផ្លូវនោម(Urothelial carcinoma):
ប្រើឱសថនេះរួមជាមួយឱសថMethotrexate ឱសថDoxorubicin hydrochloride និង ឱសថCisplatin ក្នុងកម្រិត1ដង3mg/m2នៃផ្ទៃក្រឡារាងកាយ(មនុស្សពេញវ័យ) ដោយចាក់តាមសរសៃវ៉ែន។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<វិធីព្យាបាលM-VAC>:
- ថ្ងៃទី1 : ប្រើឱសថMethotrexate ក្នុងកម្រិត30mg/m2
- ថ្ងៃទី2 : ប្រើឱសថDoxorubicin hydrochlorideកម្រិត30mg/m2 ឱសថVinblastineកម្រិត3mg/m2 ឱសថCisplatinកម្រិត70mg/m2 ដោយចាក់តាមសរសៃវ៉ែន។
- ថ្ងៃទី15 និង ទី22 : ប្រើឱសថMethotrexateកម្រិត30mg/m2 និង ឱសថVinblastineកម្រិត3mg/m2 ដោយចាក់តាមសរសៃវ៉ែន។
បែបនេះចាត់ទុកថា1វដ្ដ ដែលត្រូវអនុវត្តវដ្ដនីមួយៗរៀងរាល់4សប្ដាហ៍ម្ដង។
របៀបលាយឱសថនេះ: ប្រើទឹកសម្រាប់លាយថ្នាំចាក់ឬសូលុយស្យុងអំបិលបរិមាណ1mL សម្រាប់លាយឱសថ1mg(កម្រិតនៃសារធាតុសកម្ម)។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・មិនត្រូវប្រើឱសថនេះសម្រាប់ការចាក់ទៅក្នុងខួរឆ្អឹងខ្នង(Medullary cavity)នោះទេ។
-
ផលរំខាន
ផលរំខានរួមមាន ញាណដឹងមានលក្ខណៈខុសប្រក្រតី រលាកសរសៃប្រសាទ កន្ត្រាក់សាច់ដុំ ស្ទះពោះវៀន ហូរឈាមនៅក្រពះពោះវៀន។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- អាការៈខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ស្ពឹកដៃជើង ឈឺ មិនសូវដឹងញាណ ពិបាកកម្រើក សាច់ដុំកន្ត្រាក់ម្ដងៗ ពិបាកផ្ដុំអារម្មណ៍ពិចារណា រវើរវាយ បាត់បង់ស្មារតី (ប៉ះពាល់សរសៃប្រសាទនៅតាមដៃនិងជើង រលាកសរសៃប្រសាទ)
- មិនបត់ជើងធំ ឈឺពោះ ហើមពោះ មិនឃ្លានអាហារ ក្អួតចង្អោរ ក្អួតលាយឈាម លាមកលាយឈាម លាមកពណ៌ខ្មៅ (ជំងឺស្ទះពោះវៀន(Ileus) ហូរឈាមនៅក្រពះពោះវៀន)
- ឡើងកន្ទួលក្រហម ទឹកមុខស្លេកស្លាំង ហើម ពិបាកដកដង្ហើម បាត់បង់ស្មារតី (ស្សុក(Shock) រោគប្រតិកម្មស្រដៀងអាណាហ្វីឡាក់ស៊ីស(Anaphylaxis))
- ឈឺទ្រូង ថប់ទ្រូង អារម្មណ៍តឹងណែន បែកញើស (កង្វះឈាមទៅចិញ្ចឹមសាច់ដុំបេះដូង)
- ស្ពឹកដៃជើងឬមុខមួយចំហៀង ឈឺក្បាល ពិបាកនិយាយ មើលមិនច្បាស់ ពិបាកដកដង្ហើម (ស្ទះសរសៃឈាមក្នុងខួរក្បាល)
- ស្ដាប់សម្លេងមិនសូវលឺ
- ពិបាកដកដង្ហើម ដង្ហក់ម្ដងៗ ដកដង្ហើមលឺសម្លេងខ្លាំងៗ (ទងសួតកន្ត្រាក់)
- អស់កម្លាំង នោមញឹក ស្ងួតក (បណ្ដុំរោគសញ្ញានៃការបញ្ចេញអរម៉ូនទប់ស្កាត់ការបញ្ចេញទឹកនោមខុសប្រក្រតី(Syndrome of inappropriate secretion of antidiuretic hormone))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole (Itraconazole, Miconazole ជាដើម) - អាចធ្វើអោយផលរំខានប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំងាយកើតឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទម៉ាក្រូឡាយ (Erythromycin) - អាចធ្វើអោយសកម្មភាពនៃឱសថVinblastineកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃPhenytoinថយចុះ។
・ឱសថដែលមានផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រឆាំងជំងឺមហារីកដែលមានផ្ទុកសារធាតុប្លាទីន(Pt) ជាដើម) - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកើនឡើង។
・ឱសថMitomycin C - អាចធ្វើអោយផលប៉ះពាល់ប្រព័ន្ធដង្ហើមងាយកើតឡើង។
・ឱសថប្រឆាំងមហារីកផ្សេងទៀត - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹង ឬ ផលរំខានទាក់ទងនឹងបេះដូងនិងខួរក្បាលកើតឡើង។
・ការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
-
សកម្មភាពឱសថ
សកម្មភាពនៃឱសថនេះនៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ ការស្រាវជ្រាវបង្ហាញថាឱសថនេះមានសកម្មភាពទៅលើMicrotubuleនៅក្នុងកោសិកា ធ្វើអោយកោសិកាមហារីកមិនអាចបំបែកខ្លួននិងកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp