Vildagliptin + Metformin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង1គ្រាប់ (ដែលមានផ្ទុកVildagliptin 50mg/Metformin Hydrochloride 250mg ឬ Vildagliptin 50/Metformin Hydrochloride 500mg) 1ថ្ងៃ2ដង នៅពេលព្រឹកនិងពេលល្ងាច។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទBiguanide។
・អ្នកដែលងាយកើតមានបញ្ហានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម ៖
(1) អ្នកដែលធ្លាប់កើតមានបញ្ហានេះពីមុនមក។
(2) អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ(កម្រិតeGFRក្រោម30mL/min/1.73m2) ឬ អ្នកជំងឺលាងឈាម។
(3) អ្នកដែលមានជំងឺធ្ងន់ធ្ងរទាក់ទងនឹងសរសៃឈាមបេះដូងឬមុខងារសួត (ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសរសៃឈាមនៅក្នុងសួត ជាដើម) ឬ អ្នកដែលស្ថិតក្នុងស្ថានភាពដែលឈាមងាយខ្វះអុកស៊ីសែន។
(4) អ្នកដែលកំពុងខ្សោះជាតិទឹក ឬ ងាយស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកដោយសារបញ្ហាក្រពះពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។
(5) អ្នកដែលពិសាគ្រឿងស្រវឹងច្រើនហួសហេតុ។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ដោយសារជំងឺទឹកនោមផ្អែម ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី1។
・ អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។
・អ្នកដែលស្ថិតក្នុងស្ថានភាពខ្វះសារធាតុចិញ្ចឹម បរិភោគមិនគ្រប់គ្រាន់ ទ្រុឌទ្រោម ឬ អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះរោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិច(Lactic Acid)នៅក្នុងឈាម ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។ ដើម្បីបង្ការបញ្ហានេះ អ្នកជំងឺត្រូវចៀសវាងការពិសារគ្រឿងស្រវឹងច្រើនហួសហេតុ និង ត្រូវមកទទួលការពិនិត្យនិងព្យាបាលនៅពេលមានអាការៈរាករូស ក្អួតចង្អោរ ក្ដៅខ្លួន ឬ បរិភោគអាហារមិនសូវបានគ្រប់គ្រាន់។ ម្យ៉ាងទៀត ត្រូវចងចាំនូវរោគសញ្ញានៃការកើនឡើងអាស៊ីតឡាក់តិចក្នុងឈាម ដើម្បីទទួលការព្យាបាលអោយបានទាន់ពេលវេលានៅពេលកើតមានបញ្ហានេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp