Vidarabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកខួរក្បាលដោយសារវីរុសរើមសាមញ្ញ(Herpes simplex) ជំងឺរើមហ្សូស្ទើ(Herpes zoster)ចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

      ករណីថ្នាំលាបលើស្បែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរើមសាមញ្ញ(Herpes simplex) និង ជំងឺរើមហ្សូស្ទើ(Herpes zoster)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ប្រើដោយលាយជាមួយសូលុយស្យុងគ្លុយកូស5%ឬសេរ៉ូមប្រៃ រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនរយៈពេល2~4ម៉ោងសម្រាប់សេរ៉ូម500mL។

      ・ជំងឺរលាកខួរក្បាលដោយសារវីរុសHerpes simplex:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ10~15mg/kg រយៈពេល10ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងមុខងារតម្រងនោម។

      ・ជំងឺរើមហ្សូស្ទើ (Herpes zoster)ចំពោះអ្នកជំងឺដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ5~10mg/kg រយៈពេល5ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញានិងមុខងារតម្រងនោម។

      ករណីថ្នាំលាបលើស្បែក(3%):

      លាបនៅកន្លែងមានបញ្ហាក្នុងបរិមាណសមស្រប 1ថ្ងៃ1~4ដង។ គួរចាប់ផ្ដើមប្រើក្នុងអំឡុងពេល5ថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ ក្រោយប្រើរយៈពេល7ថ្ងៃហើយ នៅមិនទាន់ឃើញល្អប្រសើរជាងមុនឬមានលក្ខណៈកាន់តែធ្ងន់ធ្ងរជាងមុន គួរប្ដូរទៅវិធីព្យាបាលផ្សេង។

    • ហាមប្រើ

      ករណីថ្នាំចាក់:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថPentostatin។

      ករណីថ្នាំលាបលើស្បែក:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp