Verteporfin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺខូចម៉ាឃ្យូឡឺមនុស្សចាស់ (Drugs for Age-related macular degeneration, AMD) ដែលរួមមានរោគសញ្ញាSubfoveal choroidal neovascularization។ ប៉ុន្តែ មិនមានការធានាលើប្រសិទ្ធិភាពនៃឱសថនេះចំពោះអ្នកដែលមានរោគសញ្ញាOccult CNV ឬ រោគសញ្ញាMinimally classic CNV នោះទេ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ប្រើឱសថនេះក្នុងកម្រិត 6mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយចាក់ក្នុងសរសៃវ៉ែនរយៈពេល10នាទី ដោយអនុវត្តការបាញ់កាំរស្មីឡាស៊ែរ (ប្រវែងរលក689±3nm ថាមពល50J/cm2)នៅផ្នែកដែលត្រូវព្យាបាល នៅ15នាទីបន្ទាប់ពីប្រើឱសថនេះ។
ត្រូវអនុវត្តការពិនិត្យFluorescein angiography រៀងរាល់3ខែម្ដង ហើយប្រសិនបើពិនិត្យឃើញមានការលេចចេញនូវFluoresceinពីOccult CNV ត្រូវអនុវត្តការព្យាបាលម្ដងទៀត។
-
ហាមប្រើ
・អ្នកដែលមានជំងឺPorphyria។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលពិបាកពិនិត្យមើលបាតភ្នែក (Fundus)។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់វេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់នៅក្នុងការព្យាបាលដោយPhotodynamic therapy។
・ឱសថនេះអាចប្រតិកម្មទៅនឹងពន្លឺ ធ្វើអោយប៉ះពាល់ដល់សមត្ថភាពគំហើញរបស់អ្នកជំងឺ ដូច្នេះ ត្រូវពន្យល់ប្រាប់ចំណុចនេះដល់អ្នកជំងឺ ហើយក្នុងអំឡុងពេល48ម៉ោងក្រោយប្រើឱសថនេះ មិនត្រូវអោយអ្នកជំងឺទទួលពន្លឺព្រះអាទីត្យដោយផ្ទាល់ឬស្ថិតនៅក្នុងបន្ទប់ដែលមានពន្លឺខ្លាំងទៅលើស្បែកឬភ្នែកឡើយ។
・ករណីអ្នកជំងឺត្រូវទទួលការវះកាត់ជាបន្ទាន់ក្នុងអំឡុងពេល48ម៉ោងក្រោយប្រើឱសថនេះ ត្រូវការពារជាលិកាផ្នែកខាងក្នុងពីការចាំងពន្លឺខ្លាំងតាមដែលអាចធ្វើទៅបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp