Verapamil hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - មនុស្សពេញវ័យ:ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Atrial fibrillation, Atrial flutter, Supraventricular tachycardia) ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction)លើកលែងដំណាក់កាលស្រួចស្រាវ និង ជំងឺបេះដូងបណ្ដាលមកពីខ្វះឈាមនៅក្នុងបេះដូង(Ischemic heart disease)ផ្សេងៗទៀត។

      - កុមារ:ជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Atrial fibrillation, Atrial flutter, Supraventricular tachycardia)។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី (Atrial fibrillation, Atrial flutter, Supraventricular tachycardia)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:លេប1ដង40~80mg, 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា (ចំពោះជំងឺទាក់ទងនឹងចង្វាក់បេះដូងកើនឡើងខុសប្រក្រតី អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា)។

      - កុមារ:លេប1ថ្ងៃ3~6mg/kg (ប៉ុន្តែ មិនត្រូវប្រើលើសពី1ថ្ងៃ240mgនោះទេ) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ដង5mg ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល5នាទីឡើងទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ អាចប្រើឱសថនេះដោយពង្រាវនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូសទៅតាមការចាំបាច់។

      - កុមារ:ប្រើ1ដង0.1~0.2mg/kg (ប៉ុន្តែ មិនត្រូវប្រើលើសពី5mgក្នុង1ដងនោះទេ) ចាក់តាមសរសៃវ៉ែនយឺតៗដោយប្រើរយៈពេល5នាទីឡើងទៅ។ អាចប្រើឱសថនេះដោយពង្រាវនៅក្នុងសេរ៉ូមប្រៃឬគ្លុយកូសទៅតាមការចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានបញ្ហានៃការបញ្ជូនសញ្ញាក្នុងបេះដូងកម្រិតធ្ងន់ធ្ងរ (ជំងឺA-V blockកម្រិត II ឡើងទៅ ជំងឺSinoatrial block)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានអាការៈសម្ពាធឈាមចុះទាបធ្ងន់ធ្ងរ ឬ អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលមានរោគសញ្ញាជីពចរយឺតធ្ងន់ធ្ងរ ឬ ជំងឺA-V blockកម្រិតII~III ឬ ជំងឺSinoatrial block។

      ・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​កម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងសាច់ដុំបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងទទួលឱសថប្រភេទទប់ស្កាត់គ្រឿងទទួលបេតា(β-blockers)ទម្រង់ជាថ្នាំចាក់តាមសរសៃវ៉ែន។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ឱសថប្រភេទនេះមានផលរំខានរួម ដូចជា សម្ពាធឈាមចុះទាប គ្រាប់ឈាមសថយចុះ ប៉ះពាល់មុខងារថ្លើមនិងតម្រងនោម ការស្ទះការបញ្ជូនសញ្ញារវាងថតលើនិងថតក្រោមនៃបេះដូង(AV block) ជីពចរយឺត សម្ពាធឈាមចុះទាប មុខងារបេះដូងចុះខ្សោយ ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថប្រភេទដែលអាចប្រើប្រាស់តែម្ដងក្នុង1ថ្ងៃមានការកើនឡើង ដូច្នេះ នៅពេលត្រូវផ្លាស់ប្ដូរប្រភេទថ្នាំ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំចំពោះចំនួនដងនៃការប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត អាការៈរមួយលក្រពើ ក៏អាចជាផលរំខាននៃការប្រើប្រាស់ឱសថប្រភេទនេះដែរ។

      ・ប្រើនៅក្នុងការគ្រប់គ្រងអាការៈចង្វាក់បេះដូងកើនឡើងទាក់ទងនឹងផ្នែកខាងលើនៃថតក្រោមរបស់បេះដូង(Supraventricular tachycardia) និង អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)។

      ・មិនប្រើចំពោះការព្យាបាលអាការៈញ័រថតលើនៃបេះដូង(Atrial fibrillation)ដែលកើតមាននៅក្នុងរោគសញ្ញាWPWនោះទេ។

      ・ការប្រើប្រាស់ឱសថនេះ(ថ្នាំចាក់)ចំពោះទារកអាចប៉ះពាល់ដល់ជីវិត្តរបស់អ្នកជំងឺ ដូច្នេះ គួរប្រើឱសថនេះក្នុងករណីដែលវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពតែប៉ុណ្ណោះ។

    • សកម្មភាពឱសថ

      ・នៅពេលអ៊ីយ៉ុងកាល់ស្យូម(Ca2+)ហូរចូលក្នុងកោសិកា វាធ្វើអោយសាច់ដុំរលោងនៅសរសៃឈាមនិងសាច់ដុំបេះដូងចាប់ផ្ដើមកន្ត្រាក់។ ឱសថនេះបង្អាក់ដំណើរការហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមនេះ ដូច្នេះ វាមានប្រសិទ្ធិភាពទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំបេះដូង។

      ・មានសកម្មភាពទៅលើSinus nodeនិងAV node ដោយទប់ស្កាត់ការបញ្ជូនសញ្ញាភ្ញោច(ប៉ូតង់ស្យែលសកម្ម)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp