Venlafaxine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត (Depression)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      <ប្រភេទរយៈពេលសកម្មភាពវែង (SR)>

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង37.5mg រយៈពេល1សប្ដាហ៍។ បន្ទាប់ពីនោះ លេបក្នុងកម្រិត1ថ្ងៃ1ដង75mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ225mg ហើយត្រូវទុកគម្លាតយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតប្រើប្រាស់ម្ដងៗ និង ត្រូវបង្កើនម្ដង75mg/ថ្ងៃ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ (Child-Pugh ប្រភេទC)។

      ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ(GFRក្រោម15 mL/min)ឬអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយលាងឈាម។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត មិនស្រួលក្នុងពោះ ហើមពោះ ទល់លាមក វិលមុខ ស្ងួតក្នុងមាត់ ឈឺក្បាល ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អារម្មណ៍មិនស្ងប់ វង្វេងវង្វាន់ បែកញើស (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ នៅស្ងៀមមិននិយាយស្ដី(Syndrome malin)

      - សាច់ដុំកន្ត្រាក់

      - ពិបាកដកដង្ហើម ដកដង្ហើមលឺៗ រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺសួតប្រភេទInterstitial lung disease)

      - សាច់ដុំកន្ត្រាក់ កើនទម្ងន់ភ្លាមៗដោយមិនមានអាការៈហើម បាត់បង់ស្មារតី (SIADH)

      - ក្ដៅខ្លួនខ្លាំង ពងទឹកលើស្បែក រលាត់ភ្នាសនៅភ្នែកឬមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome)

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - ឈឺក្បាល ដង្ហក់ ឈាមច្រមុះ អារម្មណ៍មិននឹងនរ (វិបត្តិនៃការកើនឡើងសម្ពាធឈាមខ្ពស់(Hypertensive crisis))។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ដោយគួរទុកគម្លាតពីគ្នាយ៉ាងហោចណាស់14ថ្ងៃ ក្នុងករណីប្រើឱសថVenlafaxineចំពោះអ្នកជំងឺដែលបានទទួលឱសថប្រភេទMonoamine oxidase inhibitors។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・គ្រឿងស្រវឹង - អាចបង្កើនសកម្មភាពឱសថព្យាបាលជំងឺបាក់ទឹកចិត្ត។

      ・ឱសថMethylthioninium chloride hydrate - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome)។

      ・ឱសថដែលមានសកម្មភាពភ្ញោចសេរ៉ូតូនីន (ឱសថLithium carbonate, ឱសថប្រភេទSNRIនិងSSRI, ឱសថTramadol hydrochloride, ឱសថប្រភេទTriptan (Sumatriptan ជាដើម), ឱសថដែលមានផ្ទុកL-Tryptophan, ឱសថLinezolid, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’ s Wort, ) - អាចធ្វើអោយសកម្មភាពនៃសេរ៉ូតូនីនកើនឡើង បង្កជាបណ្ដុំរោគសញ្ញាសេរ៉ូតូនីន ជាដើម។

      ・ឱសថAdrenaline, ឱសថNoradrenaline - អាចធ្វើអោយប៉ះពាល់ដល់សរសៃឈាមបេះដូង ដូចជា សម្ពាធឈាមកើនឡើងខ្ពស់ ជាដើម។

      ・ឱសថដែលធ្វើអោយងាយហូរឈាម (ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs រួមទាំងAspirin, ឱសថWarfarin) - អាចធ្វើអោយអាការៈហូរឈាមងាយកើតឡើង។

      ・ឱសថHaloperidol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃHaloperidolកើនឡើង។

      ・ឱសថImipramine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃសារធាតុសកម្មរបស់Imipramineកើនឡើង។

      ・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVenlafaxineកើនឡើង។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3A4 (Ketoconazole, Erythromycin, Ritonavir ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVenlafaxineកើនឡើង។

      ・ឱសថMetoprolol - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMetoprolol កើនឡើង និង ប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថIndinavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃIndinavirកើនឡើង។

      ・ឱសថRisperidone - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRisperidoneកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុន័រអាដ្រេណាលីន(Noradrenaline) និង សារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុប្រភេទម៉ូណូអាមីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp