Vemurafenib

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកកោសិកាមេឡានីន(Malignant melanoma)ដែលពិនិត្យឃើញមានវត្តមានសែនBRAFខុសប្រក្រតី និង ដែលមិនអាចវះកាត់អោយជាសះស្បើយបាន។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង960mg 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឈឺសន្លាក់ ឡើងកន្ទួលក្រហម ឈឺសាច់ដុំនិងឆ្អឹង ជ្រុះរោមឬសក់ អស់កម្លាំង ស្បែកងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ដុំពកលើស្បែកមានរលាត់ឬក្រមរឬដំបៅ (ជំងឺមហារីកស្បែកប្រភេទSquamous cell carcinoma)

      - កន្ទាលត្រអាក រមាស់ កន្ទួលក្រហម សម្លេងស្អក ពិបាកដកដង្ហើម បេះដូងលោតញាប់ ក្ដៅច្រាល រងាញាក់ វិលមុខ បែកញើស ក្ដៅខ្លួន ហើមភ្នែកនិងបបូរមាត់ ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួនខ្លាំង ឈឺសន្លាក់ របកស្បែក ដំបៅក្នុងមាត់ ភ្នែកក្រហម រលាត់ស្បេកនៅក្នុងមាត់ បបូរមាត់ជាដើម ឡើងកន្ទួលក្រហមនិងពងទឹកលើស្បេក ក្ដៅខ្លួន(ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN) ជាដើម)

      - បេះដូងលោតញាប់ បាត់បង់ស្មារតី (QTនៃចង្វាក់បេះដូងអូសបន្លាយ)

      - ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ញ័រដៃ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ ទឹកនោមមានពណ៌ដិត (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ហើមមុខនិងដៃជើង ឆាប់ហត់ បាត់បង់ចំណង់អាហារ បរិមាណទឹកនោមថយចុះ គ្មានទឹកនោម (ប៉ះពាល់មុខងារតម្រងនោម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទទួលប្រតិកម្មពីCYP3A4 (Midazolam, Atorvastatin, Simvastatin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital, Dexamethasoneជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVemurafenibថយចុះ។

      ・ឱសថដែលទទួលប្រតិកម្មពីCYP1A2 (Caffeine, Theophylline, Tizanidine ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីCYP2C9 (Warfarin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលទទួលប្រតិកម្មពីP-gp (Digoxin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលអូសបន្លាយQTនៃចង្វាក់បេះដូង(Imipramine, Pimozide ជាដើម) ឱសថព្យាបាលជំងឺបញ្ហាចង្វាក់បេះដូង(Quinidine, Procainamide, Disopyramide, Sotalol ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងកាន់តែអូសបន្លាយ។

      ・ការព្យាបាលដោយប្រើវិទ្យុសកម្ម - អាចធ្វើអោយប៉ះពាល់ដល់ស្បែកឬសួត។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលឈប់ប្រើប្រាស់ឱសថនេះមួយរយៈ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលឈប់ប្រើប្រាស់ឱសថនេះមួយរយៈ។

      ・ឱសថនេះអាចទទួលឥទ្ធិពលពីអាហារ ដូច្នេះ ជាទូទៅ គួរពិសាឱសថនេះនៅមុនបរិភោគអាហាររយៈពេល1ម៉ោងឬក្រោយពេលបរិភោគអាហាររយៈពេល2ម៉ោង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់ប្រូតេអ៊ីនBRAFនៅក្នុងកោសិកាមហារីក ដើម្បីទប់ស្កាត់ដំណើរការកើនចំនួននៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp