Vecuronium bromide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលអនុវត្តការសណ្ដំ
- បន្ធូរការកន្ត្រាក់នៃសាច់ដុំនៅពេលស៊កបំពង់ទៅក្នុងផ្លូវដង្ហើម។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើក្នុងកម្រិត 0.08~0.1mg/kg ចាក់តាមសរសៃវ៉ែន ដោយអាចបន្ថែមការចាក់ក្នុងកម្រិត0.02~0.04mg/kg នៅក្នុងអំឡុងពេលវះកាត់ករណីចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ សារធាតុBromide។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis) ឬ បណ្ដុំរោគសញ្ញាគ្មានកម្លាំងសាច់ដុំ និងធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារធាតុSugammadex sodium។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន ជីពចរប្រែប្រួល សម្ពាធឈាមចុះទាប ត្អើក ស្នាមក្រហមលើស្បែក ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប ជីពចរដើរលឿន ក្រហមពេញខ្លួន (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ការប៉ះពាល់ប្រព័ន្ធដំណកដង្ហើមលក្ខណៈអូសបន្លាយ
- អាការៈកន្ត្រាក់ទងសួត
- ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថSuxamethonium chloride hydrate - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំកើនឡើង។
・ឱសថបន្ធូរការកន្ត្រាក់សាច់ដុំប្រភេទ Non-depolarizing muscle relaxant ផ្សេងទៀត - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideថយចុះ។
・ឱសថសណ្ដំលក្ខណៈស្រូប (Isoflurane, Sevoflurane, Enflurane, Halothane, Ether ជាដើម), ឱសថLithium, ឱសថបញ្ចុះទឹកនោមប្រភេទបញ្ចេញប៉ូតាស្យូម(Furosemide, ឱសថប្រភេទThiazide), ឱសថប្រភេទMAO Inhibitors, ឱសថប្រភេទProtamine, ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង, ឱសថMetronidazole, ឱសថប្រភេទCalcium antagonists, ឱសថCimetidine, ឱសថBupivacaine - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside, ប្រភេទLincomycin, ប្រភេទPolypeptide, ប្រភេទAcyl amino penicillin - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideកើនឡើង។
・ឱសថដែលមានផ្ទុកម៉ាញ៉េស្យូម, ឱសថQuinidine, ឱសថQuinine - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideកើនឡើង។
・ឱសថPhenytoin - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideកើនឡើង។
・ឱសថCalcium chloride, ឱសថPotassium chloride, ឱសថប្រភេទProtease inhibitors (Gabexate, Ulinastatin ជាដើម)n - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideថយចុះ។
・ឱសថស្តេរ៉ូអ៊ីត, ឱសថព្យាបាលជំងឺប្រកាច់(Carbamazepine, Phenytoin) - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideថយចុះ។
・ឱសថLidocaine - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃVecuronium bromideកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។
-
សកម្មភាពឱសថ
ឱសថនេះជាឱសថបន្ធូរការកន្ត្រាក់នៃសាច់ដុំប្រភេទNon-depolarizing muscle relaxant ដោយមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលអាសេទីលកូលីន(Acetylcholine) ធ្វើអោយប្រជែងនឹងការភ្ជាប់នៃសារធាតុអាសេទីលកូលីននៅក្នុងរាងកាយទៅនឹងគ្រឿងទទួលនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp