Varenicline tartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើជាជំនួយនៅក្នុងការផ្ដាច់បារី។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:អ្នកជំងឺត្រូវកំណត់ថ្ងៃផ្ដាច់បារីជាមុន ដោយត្រូវចាប់ផ្ដើមប្រើឱសថនេះនៅ1សប្ដាហ៍មុនថ្ងៃកំណត់នៃការផ្ដាច់បារីនោះ។

      - នៅថ្ងៃទី1~3:លេប1ថ្ងៃ1ដង 0.5mg ក្រោយបរិភោគអាហារ។

      - នៅថ្ងៃទី4~7:លេប1ដង0.5mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។

      - ចាប់ពីថ្ងៃទី8ទៅ:លេប1ដង1mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។

      រយៈពេលនៃការប្រើប្រាស់ឱសថនេះគឺ12សប្ដាហ៍។ ប៉ុន្តែ អាចបន្តការប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ ដោយប្រើក្នុងកម្រិត1ដង1mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត គេងមិនលក់ យល់សប្តិចម្លែក ឈឺក្បាល លឺសម្លេងនៃចលនាពោះវៀន ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួន ឡើងកន្ទួលក្រហមឬពងទឹកនៅលើស្បេក ភ្នែកក្រហម រលាត់ស្បែកនៅបបូរមាត់និងក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺErythema multiforme)

      - ហើមមុខ អណ្ដាត បបូរមាត់ និង បំពង់ក កន្ទាលត្រអាក ពិបាកដកដង្ហើម (រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema))

      - ស្មារតីដឹងខ្លួនចុះខ្សោយ ពិបាកផ្ដុំអារម្មណ៍គិត ពិបាកសម្រេចចិត្ត (ប៉ះពាល់មុខងារស្មារតី)

      - បាត់បង់ចំណង់អាហារ រួយខ្លួន ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថCimetidine - អាចធ្វើអោយការបញ្ចេញចោលនៃឱសថVareniclineតាមតម្រងនោមថយចុះ បង្កជាផលរំខានផ្សេងៗ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・នៅ1សប្ដាហ៍ដំបូងនៃការប្រើប្រាស់ឱសថនេះ មិនចាំបាច់ត្រូវកាត់បន្ថយចំនួនបារីនោះទេ ប៉ុន្តែ ត្រូវចាប់ផ្ដើមបន្ថយចំនួនបារីចាប់ពីថ្ងៃទី8ទៅ។ អ្នកប្រើប្រាស់ឱសថនេះអាចមានអារម្មណ៍ចង់សម្លាប់ខ្លួន ដូច្នេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះអ្នកដែលងាយកើតមានអាការៈបាក់ទឹកចិត្ត(Depression)។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពប្រជែងនឹងសារធាតុនីកូទីនដើម្បីភ្ជាប់ទៅនឹងគ្រឿងទទួលនីកូទីនα4β2 (α4β2 Nicotine receptor) ដោយវាមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់គ្រឿងទទួលនេះផង និង មានប្រសិទ្ធិភាពភ្ញោចគ្រឿងទទួលនេះផងដែរ (Partial agonist)៖

      - សកម្មភាពភ្ញោចគ្រឿងទទួលនីកូទីន នឹងជម្រុញការបញ្ចេញសារធាតុដូប៉ាមីន(Dopamin)ក្នុងកម្រិតតិច ដើម្បីកាត់បន្ថយអាការៈញៀនបារីក្នុងអំឡុងពេលផ្ដាច់បារី។

      - សកម្មភាពទប់ស្កាត់គ្រឿងទទួលនីកូទីន នឹងបង្អាក់ដំណើរការនៃការភ្ញោចគ្រឿងទទួលនេះដោយសារធាតុនីកូទីនពីបារី ធ្វើអោយអ្នកផ្ដាច់បារីមិនអាចមានអារម្មណ៍ពេញចិត្តពេញលេញទេទោះជាជក់បារីក៏ដោយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp