Vardenafil hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈអសមត្ថភាពផ្លូវភេទបុរស។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg នៅប្រហែល1ម៉ោងមុនការរួមភេទ។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត20mg។ ចំពោះមនុស្សចាស់ (អាយុ65ឆ្នាំឡើងទៅ) និង អ្នកដែលមានបញ្ហាថ្លើមកម្រិតមធ្យម ត្រូវចាប់ផ្ដើមប្រើពីកម្រិត5mg និង មិនត្រូវប្រើលើសពី10mgនោះទេ។ ក្នុងករណីណាក៏ដោយ កំណត់ការប្រើត្រឹម1ថ្ងៃ1ដង និងទុកគម្លាតរយៈពេល24ម៉ោងឡើងទៅ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម)។
・អ្នកដែលមិនគួរប្រព្រឹត្តការរួមភេទដោយសារកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងជាដើម។
・អ្នកដែលមានជំងឺQTអូសបន្លាយពីកំណើត(Long QT syndrome, LQTS)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Arrhythmia)ប្រភេទIA (ឱសថQuinidine, Procainamide ជាដើម), ប្រភេទIII (ឱសថAmiodarone, Sotalol ជាដើម)។
・អ្នកដែលទើបកើតមានអាការៈស្ទះសរសៃឈាមឬហូរឈាមក្នុងខួរក្បាលឬស្ទះសរសៃឈាមក្នុងបេះដូង ក្នុងរយៈពេល6ខែចុងក្រោយនេះ។
・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានបញ្ហាតម្រងនោមស្ថិតក្នុងដំណាក់កាលត្រូវការព្យាបាលដោយការលាងឈាម។
・អ្នកដែលមានជំងឺសម្ពាធឈាមទាប(សម្ពាធឈាមលើ<90mmHg)
・ជំងឺលើសសម្ពាធឈាមដែលមិនទាន់គ្រប់គ្រងបានល្អ(សម្ពាធឈាមលើ>170 ឬ សម្ពាធឈាមក្រោម>100mmHg)។
・អ្នកដែលមានជំងឺត្បៀតសរសៃឈាមក្នុងបេះដូងប្រភេទមិននឹងនរ(Unstable angina)
・អ្នកដែលកំពុងប្រើប្រាស់ឱសថRiociguat, ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4(Ritonavir, Indinavir, Atazanavir, Saquinavir, Fosamprenavir, Lopinavir/Ritonavir, Ombitasvir/Paritaprevir/Ritonavir, Darunavir, Telaprevir, Ketoconazole(លើកលែងថ្នាំលាប), Itraconazole, Cobicistat។
・អ្នកដែលមានជំងឺរេទីនRetinitis pigmentosa (RP)។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល អារម្មណ៍ក្ដៅច្រាល បេះដូងលោតញាប់ រំលាយអាហារមិនសូវបានល្អ វិលមុខ ។ល។
-
អន្តរប្រតិកម្ម
・ឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate, Nicorandil ជាដើម) - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថRiociguat - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញានៃសម្ពាធឈាមទាប។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4(Ritonavir, Indinavir, Atazanavir, Saquinavir, Fosamprenavir, Lopinavir/Ritonavir, Ombitasvir/Paritaprevir/Ritonavir, Darunavir, Telaprevir, Ketoconazole(លើកលែងថ្នាំលាប), Itraconazole, Cobicistat - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVardenafilកើនឡើង។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូង(Arrhythmia)ប្រភេទIA (ឱសថQuinidine, Procainamide ជាដើម), ប្រភេទIII (ឱសថAmiodarone, Sotalol ជាដើម) - អាចធ្វើអោយQTcអូសបន្លាយ។ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin ជាដើម), ឱសថBicalutamide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVardenafilកើនឡើង។
・ឱសថបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Rifampicin, Carbamazepine, Phenobarbital ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVardenafil ថយចុះ។
・ឱសថCarperitide - អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះកាន់តែទាប។
・ឱសថទប់ស្កាត់គ្រឿងទទួលអាល់ហ្វា(α receptor inhibitor) (Terazosin, Tamsulosin ជាដើម) - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញានៃសម្ពាធឈាមទាប។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ឱសថនេះមិនប្រើចំពោះស្ត្រីនោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើប្រាស់ឱសថនេះរួមជាមួយនិងឱសថប្រភេទNitrovasodilator (Nitroglycerin, Amyl nitrite, Isosorbide dinitrate ជាដើម) អាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំងក្លា នាំអោយមានគ្រោះថ្នាក់ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងប្រើប្រាស់ឱសថប្រភេទNitrovasodilatorនោះទេ។
・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់សរសៃឈាមក្នុងបេះដូង ដូចជាស្ទះសរសៃឈាមក្នុងបេះដូងជាដើម។ ដូច្នេះ មុននឹងចាប់ផ្ដើមប្រើប្រាស់សថនេះ ត្រូវបញ្ជាក់ថាអ្នកជំងឺមិនកំពុងមានជំងឺទាក់ទងនឹងសរសៃឈាមក្នុងបេះដូងនោះទេ។
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈ ដូចជា វិលមុខ ឬ ភ្នែកមានបញ្ហា ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・ប្រសិនបើមានអាការៈខុសប្រក្រតីទាក់ទងនឹងការមើលឃើញនៃភ្នែកឬការស្ដាប់នៃត្រចៀក សូមប្រញាប់ទៅទទួលការពិនិត្យពីគ្រូពេទ្យជំនាញផ្នែកភ្នែកឬត្រចៀក។
-
សកម្មភាពឱសថ
・ឱសថនេះមានសកម្មភាពនៅក្នុងកោសិកាសាច់ដុំនៃសរសៃឈាមនៅក្នុងសួត ដោយភ្ជាប់ទៅនឹងអង់ស៊ីមPDF5 (Phosphodiesterase type 5) ដើម្បីទប់ស្កាត់អង់ស៊ីមនេះមិនអោយធ្វើសកម្មភាពបំបែកម៉ូលេគុលcGMP។ ជាលទ្ធផល បរិមាណcGMPក៏កើនឡើង និងធ្វើអោយសរសៃឈាមបន្ធូរការកន្ត្រាក់ ហើយមុខកាត់សរសៃឈាមក៏រីកធំទូលាយ។ ឱសថនេះមានប្រសិទ្ធិភាពពង្រីកសរសៃឈាមនៅក្នុងCorpus cavernosumនៃប្រដាប់ភេទបុរស ធ្វើអោយចរន្តឈាមនៅទីនោះកើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp