Vaniprevir
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ក្នុងសេឡូគ្រូប1 ប្រភេទសែន I(1a) ឬ II(1b) (Celo group1 (Genotype I(1a) or II(1b)) ចំពោះអ្នកជំងឺដូចខាងក្រោម៖
+ អ្នកជំងឺដែលមានកម្រិតHCV RNAក្នុងឈាមខ្ពស់ និង មិនទាន់ទទួលការព្យាបាល
+ អ្នកជំងឺដែលបានទទួលការព្យាបាល រួមទាំងការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon) ប៉ុន្តែ មិនមានប្រសិទ្ធិភាពឬកើតមានរោគសញ្ញាម្ដងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ប្រើរួមជាមួយឱសថPeginterferon α-2b និងឱសថRibavirin។
・ចំពោះអ្នកជំងឺដែលមានកម្រិតHCV RNAក្នុងឈាមខ្ពស់ និង មិនទាន់ទទួលការព្យាបាល ឬ អ្នកជំងឺដែលបានទទួលការព្យាបាល រួមទាំងការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon) ប៉ុន្តែ កើតមានរោគសញ្ញាម្ដងទៀត: លេប1ដង300mg 1ថ្ងៃ2ដង រយៈពេល12សប្ដាហ៍។
・ចំពោះអ្នកជំងឺដែលបានទទួលការព្យាបាល រួមទាំងការព្យាបាលដោយឱសថអ៊ីនតាហ្វេរ៉ុន(Interferon) ប៉ុន្តែ មិនមានប្រសិទ្ធិភាព: លេប1ដង300mg 1ថ្ងៃ2ដង រយៈពេល24សប្ដាហ៍។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ(ការបែងចែកតាមChild-Pugh ត្រូវនឹងកម្រិតC)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Rifampicin, Rifabutin, Carbamazepine, Phenytoin, Phenobarbital, ឱសថដែលមានផ្ទុកសារធាតុCobicistat, Indinavir, Itraconazole, Ritonavir, Voriconazole, Clarithromycin, Nelfinavir, Saquinavir, Ciclosporin, Atazanavir, Lopinavir/Ritonavir, Eltrombopag, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp