Valsartan + Amlodipine besilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន:Valsartan 80mg និង Amlodipine besilate 6.93mg (ត្រូវនឹងAmlodipine5mg)។
មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង1គ្រាប់។ គេមិនប្រើឱសថនេះជាជម្រើសទី1នៅក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទDihydropyridin។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកជំងឺទឹកនោមផ្អែមដែលកំពុងប្រើប្រាស់ឱសថAliskiren fumarate (លើកលែងករណីអ្នកជំងឺមិនមានជម្រើសឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀតដែលមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងសម្ពាធឈាម)។
-
ផលរំខាន
វិលមុខ កម្រិតជាតិខ្លាញ់ក្នុងខ្លួនប្រែប្រួល កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមឡើងខ្ពស់ ឡើងកន្ទួលក្រហម γGTPកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសនេះអាចធ្វើអោយសម្ពាធឈាមធ្លាក់ចុះខ្លាំងភ្លាមៗ ដូច្នេះ គេមិនប្រើឱសថនេះជាជម្រើសទីមួយនោះទេ។
-
សកម្មភាពឱសថ
សកម្មភាពរួមគ្នារវាងឱសថARBនិងឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp