Valganciclovir hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・ព្យាបាលជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus) ចំពោះអ្នកជំងឺអេដស៍ អ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គ(រួមទាំងHematopoietic stem cell transplantation) អ្នកជំងឺមហារីក។

      ・បង្ការការកើតជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus) ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរសរីរាង្គ(លើកលែងHematopoietic stem cell transplantation)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីព្យាបាលជំងឺឆ្លងវីរុសសាយតូមេហ្កាឡូ(Cytomegalovirus):

      +ការព្យាបាលនៅដំណាក់កាលដំបូង:

      មនុស្សពេញវ័យ:លេប1ដង900mg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។

      +ការព្យាបាលជាបន្ត:លេប1ថ្ងៃ1ដង 900mg ក្រោយបរិភោគអាហារ។

      ・ករណីបង្ការការកើតមានជំងឺឆ្លងវីរុសសាយតូមេហ្កាឡូនៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរសរីរាង្គ (លើកលែងវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)):

      - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 900mg ក្រោយបរិភោគអាហារ។

      - កុមារ:លេប1ថ្ងៃ1ដង ក្នុងកម្រិតដែលទទួលបានពីការគណនារូបមន្តដូចខាងក្រោម និង ប្រើនៅក្រោយបរិភោគអាហារ។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ900mg។

      រូបមន្តគណនាកម្រិតប្រើប្រាស់សម្រាប់កុមារ:

      កម្រិតប្រើប្រាស់នៃឱសថនេះ = 7 x ផ្ទៃក្រឡានៃស្រទាប់រាងកាយ(m2) x eGFR(mL/min/1.73m2)

      *ប្រសិនបើeGFRលើសពី150 អាចប្រើចំនួន150សម្រាប់ការគណនា។

    • ហាមប្រើ

      ・អ្នកដែលមានប្រព័ន្ធផលិតគ្រាប់ឈាមនៃខួរឆ្អឹងកំពុងធ្លាក់ចុះធ្ងន់ធ្ងរ (ចំនួន Neutrophil ក្រោម 500/mm3 ឬ ចំនួនប្លាកែតក្រោម 25,000/mm3 ជាដើម)

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថGanciclovir ឬ Valganciclovir ឬសារធាតុផ្សេងទៀតនៅក្នុងឱសថនេះ ឬ ឱសថដែលមានម៉ូលេគុលស្រដៀងទៅនឹងGanciclovirឬValganciclovir (Aciclovir, Valaciclovirជាដើម)

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ជំងឺCandidaក្នុងមាត់ ឈឺពោះ អារម្មណ៍មិនស្រួលក្នុងក្រពះ ក្ដៅខ្លួន ហត់អស់កម្លាំង ឈឺក្បាល អាការៈខ្វះឈាម ក្អក គេងមិនលក់ ឡើងកន្ទួលក្រហម រលាកស្បែក រលាកច្រមុះនិងបំពង់ក រលាកផ្នែកខាងក្នុងនៃច្រមុះ ជំងឺរបករេទីនភ្នែក ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អាការៈខ្វះឈាម ក្ដៅខ្លួន ចេញឈាមតាមច្រមុះឬអញ្ចាញធ្មេញ (បញ្ហាប៉ះពាល់ប្រព័ន្ធផលិតឈាមក្នុងរាងកាយ)

      - ឈឺពោះ លាមកមានពណ៌ខ្មៅ ក្អកឈាម (ជំងឺប្លាកែតថយចុះ ហូរឈាមនៅតាមប្រព័ន្ធរំលាយអាហារ)

      - បរិមាណទឹកនោមថយចុះ ហើម បាត់បង់ចំណង់អាហារ (មុខងារតម្រងនោមថយចុះ)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺបរិវេណចង្កេះនិងខ្នង ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែង)

      - ក្ដៅខ្លួនខ្លាំង ញាក់ ឈឺសន្លាក់ ឈឺសាច់ដុំ (អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងមេរោគដោយសារប្រព័ន្ធភាពស៊ាំចុះខ្សោយ)

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថZidovudine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudineកើនឡើង ព្រមទាំងអាចបង្កជាអាការៈខ្វះឈាម

      ・ឱសថDidanosine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDidanosineកើនឡើង បង្កជាផលរំខានផ្សេងៗ

      ・ឱសថImipenem/Cilastatin - អាចធ្វើអោយមានអាការៈប្រកាច់

      ・ឱសថដែលមានឥទ្ធិពលលើប្រព័ន្ធផលិតឈាមនៃខួរឆ្អឹងនិងប្រព័ន្ធតម្រងនោម(Diaminodiphenyl sulfone, Vincristine sulfate, Vinblastine Sulfate, Doxorubicin hydrochloride, Hydroxycarbamide, Flucytosine, Amphotericin B, Pentamidine ជាដើម) - អាចធ្វើអោយផលរំខានរបស់ឱសថងាយកើតឡើង

      ・ឱសថZalcitabine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរប្រែប្រួល

      ・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល

      ・ឱសថCiclosporin - អាចធ្វើអោយកម្រិតCreatinineក្នុងឈាមកើនឡើង

      ・ឱសថProbenecid - អាចធ្វើអោយការបញ្ចេញចោលនៃឱសថGanciclovirធ្លាក់ចុះ

      ・ឱសថMycophenolate mofetil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ សម្រាប់ស្ត្រីដែលអាចនឹងមានផ្ទៃពោះ គួរប្រើមធ្យោបាយពន្យារកំណើត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ចំពោះស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចបង្កជាផលរំខានធ្ងន់ធ្ងរលើប្រព័ន្ធផលិតឈាមរបស់អ្នកជំងឺ ដូច្នេះត្រូវធ្វើការពិនិត្យកម្រិតគ្រាប់ឈាមរបស់អ្នកជំងឺអោយបានញឹកញាប់ដើម្បីតាមដានឥទ្ធិពលនៃឱសថ។

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាវិលមុខ សាច់ដុំកន្ត្រាក់ ចលនាមិននឹងនរ ស្មារតីដឹងខ្លួនធ្លាក់ចុះជាដើម ដូច្នេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះអាចមានឥទ្ធិពលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺជាស្ត្រីគួរប្រើមធ្យោបាយពន្យារកំណើត ហើយអ្នកជំងឺជាបុរសក៏គួរប្រើមធ្យោបាយពន្យារកំណើតក្នុងអំឡុងប្រើប្រាស់ឱសថនិងក្រោយពីនោះ90ថ្ងៃផងដែរ។ ម្យ៉ាងទៀត ឱសថនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោលម្យ៉ាងទៀត ឱសថនេះអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល និង អាចបង្កជាមហារីក។

      ・ចំពោះថ្នាំគ្រាប់ មិនត្រូវបំបែកឬកិនគ្រាប់ថ្នាំអោយម៉ដ្ឋនោះទេ។ ចំពោះថ្នាំម្សៅ មិនត្រូវធ្វើអោយសារធាតុថ្នាំប៉ះពាល់ដោយផ្ទាល់ទៅនឹងស្បែកឬភ្នាសនៃរាងកាយផ្សេងៗនោះទេ ព្រោះអាចបង្កជាមហារីក។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងវីរុសCytomegalovirus ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចរស់រានឬកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp