Valaciclovir hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
・ជំងឺរើមសាមញ្ញ(Herpes simplex)
・បង្ការការកើតឡើងនៃជំងឺរើមសាមញ្ញ(Herpes simplex) ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)
・ជំងឺរើមហ្សូស្ទើ(Herpes zoster)
・ជំងឺអុតស្វាយ(Chicken poxឬVaricella)
・បង្ការការកើតឡើងវិញនៃជំងឺរើមនៅប្រដាប់ភេទ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
-មនុស្សពេញវ័យ:
・ជំងឺរើមសាមញ្ញ(Herpes simplex):លេប1ដង500mg, 1ថ្ងៃ2ដង។
・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):លេប1ដង500mg, 1ថ្ងៃ2ដង ដោយចាប់ផ្ដើមលេបចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។
・ជំងឺរើមហ្សូស្ទើ (Herpes zoster):លេប1ដង1000mg, 1ថ្ងៃ3ដង។
・ជំងឺអុតស្វាយ(Varicella):លេប1ដង1000mg, 1ថ្ងៃ3ដង។
・បង្ការការកើតឡើងវិញជំងឺរើមនៅប្រដាប់ភេទ:លេប1ថ្ងៃ1ដង500mg។ ចំពោះអ្នកជំងឺផ្ទុកវីរុសHIV (ចំនួនLymphocyte CD4 ចាប់ពី 100/mm3ឡើង) លេប1ដង500mg, 1ថ្ងៃ2ដង។
-កុមារ:
・ជំងឺរើមសាមញ្ញ(Herpes simplex):កុមារទម្ងន់ក្រោម10kgពិសា1ដង25mg/kg, 1ថ្ងៃ3ដង។ កុមារទម្ងន់10kgឡើង ពិសា1ដង25mg/kg, 1ថ្ងៃ2ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 500mg។
・បង្ការជំងឺរើមសាមញ្ញ(Herpes simplex)នៅពេលធ្វើការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):កុមារទម្ងន់ក្រោម10kg ពិសា1ដង25mg/kg, 1ថ្ងៃ3ដង។ កុមារទម្ងន់10kgឡើង ពិសា1ដង25mg/kg, 1ថ្ងៃ2ដង។ ដោយចាប់ផ្ដើមលេបចាប់ពី7ថ្ងៃមុនការវះកាត់រហូតដល់ក្រោយការវះកាត់រយៈពេល35ថ្ងៃ។ កម្រិតអតិបរមាក្នុង1ដងគឺ 500mg។
・ជំងឺរើមហ្សូស្ទើ (Herpes zoster):ពិសា1ដង25mg/kg, 1ថ្ងៃ3ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 1000mg។
・ជំងឺអុតស្វាយ(Varicella):ពិសា1ដង25mg/kg, 1ថ្ងៃ3ដង។ កម្រិតអតិបរមាក្នុង1ដងគឺ 1000mg។
・បង្ការការកើតឡើងវិញជំងឺរើមនៅប្រដាប់ភេទ:កុមារទម្ងន់40kgឡើង ពិសា1ថ្ងៃ1ដង500mg។ ចំពោះអ្នកជំងឺផ្ទុកវីរុសHIV (ចំនួនLymphocyte CD4 ចាប់ពី 100/mm3ឡើង) ពិសា 1ដង500mg, 1ថ្ងៃ2ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថ Aciclovir ។
-
ផលរំខាន
ផលរំខានរួមមាន ឈឺក្បាល ងងុយគេង ក្អួតចង្អោរ រាករូសឬទល់លាមក ឈឺពោះ អារម្មណ៍មិនស្រួលក្នុងពោះ ឡើងកន្ទួលក្រហម រមាស់ ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ហើមត្របកភ្នែក បបូរមាត់ឬអណ្ដាត បេះដូងលោតញាប់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ងាយហូរឈាម អស់កម្លាំង (ប្រព័ន្ធផលិតឈាមមានបញ្ហា)
- បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (មុខងារតម្រងនោមថយចុះ)
- រវើរវាយ សន្លប់ សាច់ដុំកន្ត្រាក់ (បញ្ហាផ្នែកស្មារតី)
- ភ្នែកក្រហម ស្នាមក្រហមនិងឡើងប៉ោងលើស្បែក រលាត់ស្បែកនៅមាត់ជាដើម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថProbenecid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថValaciclovirកើនឡើង។
・ឱសថCimetidine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថValaciclovirកើនឡើង។
・ឱសថMycophenolate mofetil - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។
・ឱសថTheophylline - អាចធ្វើអោយផលរំខាននៃTheophyllineងាយកើតឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ចំពោះអ្នកជំងឺដែលមានមុខងារតម្រងនោមចុះខ្សោយឬអ្នកជំងឺជាមនុស្សចាស់ កម្រិតឱសថត្រូវប្រើគួរគណនាទៅតាមលទ្ធផលពិនិត្យCreatinine clearance(Ccr)។
・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អ្នកជំងឺគួរពិសារទឹកអោយបានច្រើន។
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬស្មារតីដឹងខ្លួនធ្លាក់ចុះជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬនៅពេលបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងវីរុស ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពផលិតDNAរបស់វីរុស ធ្វើអោយវីរុសមិនអាចរស់រានឬកើនចំនួនបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp