Ustekinumab
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់ក្រោមស្បែក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ជំងឺPsoriasis vulgaris និង ជំងឺPsoriatic arthritis ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់
- ជំងឺក្រូន(Crohn's disease)ក្នុងដំណាក់កាលមានអាការៈផ្សេងៗចាប់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ ( ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)។
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូមតាមសរសៃវ៉ែន:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្រូន(Crohn's disease)ក្នុងដំណាក់កាលមានអាការៈផ្សេងៗចាប់ពីកម្រិតមធ្យមទៅកម្រិតធ្ងន់ ( ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ប៉ុណ្ណោះ)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់ក្រោមស្បែក:
・ចំពោះជំងឺPsoriasis vulgaris និង ជំងឺPsoriatic arthritis :
មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 45mg នៅលើកដំបូង និង 4សប្ដាហ៍ក្រោយ ដោយចាក់ក្រោមស្បែក។ បន្ទាប់ពីនោះ ប្រើដោយចាក់ក្រោមស្បែកក្នុងកម្រិតខាងលើ រៀងរាល់12សប្ដាហ៍ម្ដង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចប្រើក្នុងកម្រិត1ដង90mg។
・ចំពោះជំងឺក្រូន(Crohn's disease):
នៅរយៈពេល8សប្ដាហ៍ក្រោយប្រើឱសថនេះប្រភេទព្យួរសេរ៉ូមតាមសរសៃវ៉ែន ជាទូទៅ មនុស្សពេញវ័យ ប្រើឱសថប្រភេទចាក់ក្រោមស្បែកនេះក្នុងកម្រិត90mg។ បន្ទាប់ពីនោះ ប្រើដោយចាក់ក្រោមស្បែកក្នុងកម្រិតខាងលើ រៀងរាល់12សប្ដាហ៍ម្ដង។ ករណីប្រសិទ្ធិភាពព្យាបាលមានលក្ខណៈថយចុះ អាចបន្ថយគម្លាតនៃការចាក់មកត្រឹម8សប្ដាហ៍។
ករណីថ្នាំចាក់សម្រាប់ព្យួរសេរ៉ូមតាមសរសៃវ៉ែន:
ប្រើឱសថនេះតែ1ដង ជាការចាប់ផ្ដើមព្យាបាលជំងឺក្រូន ដោយប្រើក្នុងកម្រិតដូចខាងក្រោម:
- អ្នកជំងឺទម្ងន់55kgចុះ ប្រើ1ដង260mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
- អ្នកជំងឺទម្ងន់លើស55kgដល់85kg ប្រើ1ដង390mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
- អ្នកជំងឺទម្ងន់លើស85kgចុះ ប្រើ1ដង520mg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។
-
ហាមប្រើ
・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺរបេងនិងស្ថិតក្នុងដំណាក់កាលកើតមានអាការៈផ្សេងៗ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនូវជំងឺឆ្លងមេរោគកម្រិតធ្ងន់ធ្ងរចំពោះអ្នកជំងឺ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp