Urokinase
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដែលទាក់ទងនឹងការកកើតកំណកឈាមឬស្ទះកំណកឈាម ដូចខាងក្រោម ៖
・ជំងឺកំណកឈាមក្នុងខួរក្បាល (ក្នុងករណីស្ថិតក្នុងអំឡុងពេល5ថ្ងៃបន្ទាប់ពីកើតរោគសញ្ញា ហើយមិនមានការរកឃើញតាមរយៈការពិនិត្យCTថាមានការហូរឈាមនោះទេ)
・ជំងឺស្ទះសរសៃឈាមវ៉ែនឬអាកទែរនៅតាមអវៈយវៈ (ករណីស្ថិតក្នុងអំឡុងពេល10ថ្ងៃបន្ទាប់ពីកើតរោគសញ្ញា)
・ប្រើនៅក្នុងការរំលាយកំណកឈាមនៅសរសៃឈាមបេះដូងដែលកើតមាននៅក្នុងជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ (ករណីស្ថិតក្នុងអំឡុងពេល6ម៉ោងបន្ទាប់ពីកើតរោគសញ្ញា)។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីជំងឺកំណកឈាមក្នុងខួរក្បាល:
ប្រើ1ថ្ងៃ60,000ខ្នាត រយៈពេលប្រមាណ7ថ្ងៃ។ ប្រើឱសថនេះដោយលាយនៅក្នុងសេរ៉ូមប្រៃ10mL រួចចាក់តាមសរសៃវ៉ែន។ ឬ លាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ជំងឺស្ទះសរសៃឈាមវ៉ែនឬអាកទែរនៅតាមអវៈយវៈ:
នៅដំណាក់កាលដំបូង ប្រើ1ថ្ងៃ60,000~240,000ខ្នាត។ បន្ទាប់ពីនោះ បន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ ដោយប្រើរយៈពេលប្រមាណ7ថ្ងៃ។ ប្រើឱសថនេះដោយលាយនៅក្នុងសេរ៉ូមប្រៃ10mL រួចចាក់តាមសរសៃវ៉ែន។ ឬ លាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសដើម្បីព្យួរសេរ៉ូមតាមសរសៃវ៉ែន។
・ករណីប្រើនៅក្នុងការរំលាយកំណកឈាមនៅសរសៃឈាមបេះដូងដែលកើតមាននៅក្នុងជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ:
ប្រើឱសថនេះដោយលាយនៅក្នុងសេរ៉ូមប្រៃឬសេរ៉ូមគ្លុយកូសដើម្បីទទួលបានកំហាប់6000ខ្នាត/mL។ ប្រើ 48~960000 IU ចាក់បញ្ចូលក្នុងសរសៃអាកទែរបេះដូង ក្នុងល្បឿន24000 IU/4mL/នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
ករណីប្រើចំពោះជំងឺកំណកឈាមក្នុងខួរក្បាល និង ជំងឺស្ទះសរសៃឈាមវ៉ែនឬអាកទែរនៅតាមអវៈយវៈ:
・អ្នកដែលស្ថិតក្នុងស្ថានភាពពិបាកបញ្ឈប់ការហូរឈាម (ហូរឈាមក្នុងក្បាល កំហាកមានឈាម រោគសញ្ញាRetroperitoneal hemorrhage)។
・អ្នកដែលបានទទួលការវះកាត់ឬមានបញ្ហានៅក្នុងក្បាលឬខួរឆ្អឹង។
・អ្នកដែលមានជំងឺប៉ោងសរសៃអាកទែ (Aneurysm)។
・អ្នកដែលបាត់បង់ស្មារតីកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺស្ទះកំណកឈាមក្នុងខួរក្បាល (Cerebral embolism)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថDefibrotide sodium។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានរោគសញ្ញាញ័រថតលើនៃបេះដូង (Atrial fibrillation)(ជាពិសេសអ្នកដែលមានជំងឺMitral stenosis) ឬ ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារឆ្លងបាក់តេរី(Infectious endocarditis) ឬ ជំងឺស្ទះសរសៃឈាមបេះដូងលក្ខណៈរ៉ាំរ៉ៃក្រោយកើតមានអាការៈ(Old myocardial infarction, OMI) ឬ អ្នកដែលប្រើប្រាស់ប្រឺសបេះដូងសិប្បនិម្មិត។
ករណីប្រើចំពោះជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ:
・អ្នកដែលកំពុងមានអាការៈហូរឈាម (ហូរឈាមក្នុងក្រពះឬពោះវៀន ហូរឈាមនៅផ្លូវនោម កំហាកមានឈាម ហូរឈាមក្នុងភ្នែក រោគសញ្ញាRetroperitoneal hemorrhage)។
・អ្នកដែលបានទទួលការវះកាត់ឬមានបញ្ហានៅក្នុងក្បាលឬខួរឆ្អឹង។
・អ្នកដែលមានជំងឺមហារីកក្នុងក្បាល ជំងឺសរសៃវ៉ែននិងអាកទែប្រែខុសទម្រង់ធម្មតា(Arteriovenous malformation) ឬ ជំងឺប៉ោងសរសៃអាកទែ (Aneurysm)
・អ្នកដែលងាយកើតមានអាការៈហូរឈាម។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថDefibrotide sodium។
-
ផលរំខាន
ហូរឈាម ចង្វាក់បេះដូងខុសប្រក្រតី ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រើក្នុងអំឡុងពេល6ម៉ោងបន្ទាប់ពីកើតមានអាការៈ។ ការប្រើនៅក្រោយរយៈពេល6ម៉ោងបន្ទាប់ពីកើតមានអាការៈ មិនសូវមានប្រសិទ្ធិភាពនោះទេ។
-
សកម្មភាពឱសថ
បំលែងសារធាតុផ្លាស្មីនណូជេន(Plasminogen)ទៅជាផ្លាស្មីន(Plasmin)។ ផ្លាស្មីនជាសារធាតុដែលមានសកម្មភាពរំលាយកំណកឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp