Urea

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺស្បែកទម្រង់ដូចស្រកាត្រី (Ichthyosis)

      - ជំងឺរមាស់ស្បែកមនុស្សចាស់

      - ជំងឺរលាកស្បែកអាតូភី (Atopic dermatitis)

      - ជំងឺគ្រើមបាតដៃ (Keratodermia tylodes palmaris progressiva, KTPP) (ប្រភេទកន្ទួលរមាស់លក្ខណៈស្ងួត)

      - ជំងឺរលាកនិងប្រេះបាតជើង

      - ជំងឺក្រិននៅបាតដៃនិងបាតជើង

      - ជំងឺKeratosis pilaris

      - អង្គែរនៅលើក្បាល។

    • កម្រិតប្រើប្រាស់

      ថ្នាំលាបលើស្បែក (10%, 20%):

      ក្រោយសម្អាតស្បែករួច លាប1ថ្ងៃ1~ច្រើនដង ដោយឈ្លីនៅកន្លែងដែលមានបញ្ហា។ ចំពោះជំងឺអង្គែរនៅលើក្បាល ប្រើជាប្រភេទទឹក10% ក្រោយសម្អាតស្បែករួច លាប1ថ្ងៃ2~3ដង ដោយឈ្លីនៅកន្លែងដែលមានបញ្ហា។

    • ហាមប្រើ

      ・ការប្រើនៅលើភ្នាសសើម ដូចជា ភ្នែក ជាដើម។

    • ផលរំខាន

      ផលរំខានរួមមាន ក្រហាយ ស្នាមក្រហមលើស្បែក រមាស់ ឈឺ ប៉ោងលើស្បែក អារម្មណ៍ក្ដៅ របកស្បែក ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គួរចៀសវាងប្រើឱសថនេះនៅលើស្បែកដែលរលាត់ មានដំបៅ ឬ របួស ឬ នៅលើភ្នាសសើមដូចជាភ្នែកជាដើម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - បង្កើនបរិមាណជាតិទឹកដែលរក្សាដោយកោសិកាស្រទាប់លើនៃស្បែក។

      - រំលាយនិងជម្រុះកោសិកាស្រទាប់លើនៃស្បែកចេញ ធ្វើអោយស្បែកមានលក្ខណៈរលោង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp