Urapidil
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាមដែលមិនបង្កដោយជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម ជំងឺលើសសម្ពាធឈាមដោយសារជំងឺមហារីកPheochromocytoma។
- អាការៈពិបាកបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ។
- អាការៈពិបាកបញ្ចេញទឹកនោមដោយសារជំងឺប្លោកនោមទាក់ទងនឹងបញ្ហាសរសៃប្រសាទ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីជំងឺលើសសម្ពាធឈាមដែលមិនបង្កដោយជំងឺផ្សេងទៀត ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោម ជំងឺលើសសម្ពាធឈាមដោយសារជំងឺមហារីកPheochromocytoma:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ30mg (បែងចែកជា2ដងក្នុង1ថ្ងៃដោយ1ដង15mg)។ ក្រោយ1~2សប្ដាហ៍ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ120mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីអាការៈពិបាកបញ្ចេញទឹកនោមដោយសារជំងឺក្រពេញប្រូស្តាតរីកធំ:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ30mg (បែងចែកជា2ដងក្នុង1ថ្ងៃដោយ1ដង15mg)។ ក្រោយ1~2សប្ដាហ៍ ប្រសិនបើប្រសិទ្ធិភាពមិនគ្រប់គ្រាន់ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ60~90mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ90mg។
・ករណីអាការៈពិបាកបញ្ចេញទឹកនោមដោយសារជំងឺប្លោកនោមទាក់ទងនឹងបញ្ហាសរសៃប្រសាទ:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ30mg (បែងចែកជា2ដងក្នុង1ថ្ងៃដោយ1ដង15mg)។ ក្រោយ1~2សប្ដាហ៍ បង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ60mg បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ90mg។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
សម្ពាធឈាមចុះទាបពេលក្រោកឈរ គ្មានកម្លាំងសាច់ដុំ ជីពចរលោតញាប់ ឈឺក្បាល បេះដូងលោតញាប់ នោមញឹក។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយឱសថនេះមានសកម្មភាពទៅលើប្រព័ន្ធសរសៃឈាមអាកទែរនិងវ៉ែន គេប្រើឱសថនេះចំពោះអ្នកជំងឺដែលរួមមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។
・នៅពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះដំបូង អាចមានអាការៈវិលមុខ ងងឹតមុខ ជាដើម ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបររថយន្ត។
-
សកម្មភាពឱសថ
ទប់ស្កាត់គ្រឿងទទួលα1 ដើម្បីពង្រីកសរសៃឈាម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp