Ulinastatin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញារលាកលំពែងស្រួចស្រាវ (រួមទាំង រលាកលំពែងស្រួចស្រាវដោយសាររបួសពីខាងក្រៅ ឬ ក្រោយការវះកាត់ ឬ ក្រោយERCP)។

      - រោគសញ្ញានៅដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរ៉ាំរ៉ៃលក្ខណៈរើឡើងវិញ។

      - រោគសញ្ញានៃការចុះខ្សោយប្រព័ន្ធចរន្តឈាមលក្ខណៈស្រួចស្រាវ (អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបាត់បង់ឈាមច្រើន(Hemorrhagic shock) អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបាក់តេរី(Bacterial shock) អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសាររបួសពីខាងក្រៅ(Traumatic shock) អាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារការរលាកក្ដៅ(Burn shock))។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីរោគសញ្ញារលាកលំពែងស្រួចស្រាវ និង រោគសញ្ញានៅដំណាក់កាលស្រួចស្រាវនៃជំងឺរលាកលំពែងរ៉ាំរ៉ៃលក្ខណៈរើឡើងវិញ:

      មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង ប្រើ1ដង 25,000~50,000ខ្នាត ពង្រាវនៅក្នុងសេរ៉ូមបរិមាណ500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេល1~2ម៉ោង។ ប្រើក្នុងកម្រិតនេះ1ថ្ងៃ1~3ដង។ បន្ទាប់ពីនោះ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីរោគសញ្ញានៃការចុះខ្សោយប្រព័ន្ធចរន្តឈាមលក្ខណៈស្រួចស្រាវ:

      មនុស្សពេញវ័យ:នៅដំណាក់កាលដំបូង ប្រើ1ដង 100,000ខ្នាត ពង្រាវនៅក្នុងសេរ៉ូមបរិមាណ500mL រួចព្យួរសេរ៉ូមនោះតាមសរសៃវ៉ែនដោយប្រើរយៈពេល1~2ម៉ោង។ ប្រើក្នុងកម្រិតនេះ1ថ្ងៃ1~3ដង។ ឬក៍ ប្រើឱសថនេះក្នុងកម្រិត1ដង100,000ខ្នាត 1ថ្ងៃ1~3ដង ដោយចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក រាករូស ឈឺសរសៃឈាម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះទាប ជីពចរដើរលឿន ថប់ក្នុងទ្រូង ពិបាកដកដង្ហើម ស្បែកក្រហម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - អស់កម្លាំង រងាញាក់ ក្ដៅខ្លួន ឈឺបំពង់ក ដំបៅក្នុងមាត់ (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ចំពោះថ្នាំចាក់ ក្រោយរំលាយ ត្រូវប្រញាប់ប្រើប្រាស់ឱសថនេះភ្លាម។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមLeukocyte elastase និង អង់ស៊ីមផ្សេងៗជាច្រើនទៀតនៅក្នុងរាងកាយ។ ក្រៅពីនេះ ឱសថនេះមានសកម្មភាពធ្វើអោយភ្នាសនៃលីសូសូម(Lysosome)មានលំនឹង និងមានសកម្មភាពទប់ស្កាត់ការបញ្ចេញអង់ស៊ីមពីក្នុងលីសូសូម(Lysosome) ដើម្បីកែលម្អចលនាចរន្តឈាមនៅពេលកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp