Ubidecarenone
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញានៃជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)កម្រិតស្រាលនិងមធ្យម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ដង10mg (ថ្នាំម្សៅ1%ត្រូវនឹង1g), 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ចង់ក្អួត រាករូស។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ព្យាបាលរោគសញ្ញានៃជំងឺខ្សោយបេះដូងកម្រិតស្រាលនិងមធ្យម។
・ច្រើនប្រើចំពោះអ្នកជំងឺដែលមានរោគសញ្ញាទាក់ទងនឹងប្រព័ន្ធរបត់ឈាម។
-
សកម្មភាពឱសថ
ឱសថនេះនឹងចូលទៅក្នុងមីតូកុងទ្រីនៃកោសិកាសាច់ដុំបេះដូង ដើម្បីបង្កើនការផលិតថាមពលសម្រាប់បេះដូង និង ធ្វើអោយការប្រើប្រាស់អុកស៊ីសែនមានភាពល្អប្រសើរឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp