Tropicamide
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការពង្រីកកូនក្រមុំភ្នែកសម្រាប់ធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺភ្នែកមួយចំនួន និង នៅក្នុងការធ្វើអោយមុខងារសម្រួលកំនុំភ្នែកមានលក្ខណៈស្ពឹក(Accommodation paralysis)។
-
កម្រិតប្រើប្រាស់
ថ្នាំបន្តក់ភ្នែក (0.4%):
・ករណីប្រើនៅក្នុងការពង្រីកកូនក្រមុំភ្នែកសម្រាប់ធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺភ្នែកមួយចំនួន:
ប្រើ1ថ្ងៃ1ដង 1~2តំណក់ បន្តក់ក្នុងភ្នែក។
・ករណីប្រើនៅក្នុងការធ្វើអោយមុខងារសម្រួលកំនុំភ្នែកមានលក្ខណៈស្ពឹក(Accommodation paralysis):
បន្តក់ក្នុងភ្នែក1ដង1តំណក់។ ប្រើ2~3ដង ដោយទុកគម្លាតរយៈពេល3~5នាទី។
-
ហាមប្រើ
・អ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ មានកត្តាមូលហេតុធ្វើអោយសម្ពាធភ្នែកកើនឡើង។
-
ផលរំខាន
ផលរំខានរួមមាន រលាកត្របកភ្នែក រមាស់ភ្នែក ឡើងកន្ទួលក្រហម កន្ទាលត្រអាក ផ្សាភ្នែក ឈឺភ្នែក ភ្នែកស្រវាំង ឈឺក្បាល រលាកភ្នែក ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈចាំងភ្នែក ភ្នែកព្រិលជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។ អាចពាក់វ៉ែនតាខ្មៅ នៅពេលចាំងភ្នែកខ្លាំង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- មានសកម្មភាពដោយផ្ទាល់ទៅលើសាច់ដុំគ្រប់គ្រងកូនក្រមុំភ្នែក(Sphincter muscle of pupil) ដោយបន្ធូរសាច់ដុំនេះ ធ្វើអោយកូនក្រមុំភ្នែករីកធំ។
- មានសកម្មភាពបន្ធូរសាច់ដុំCiliary muscle (ជាពិសេសសាច់ដុំMüller)នៅក្នុងភ្នែក ដើម្បីធ្វើអោយមុខងារសម្រួលកំនុំភ្នែកមានលក្ខណៈស្ពឹក(Accommodation paralysis)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp