Trimipramine maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ50~100mg បែងចែកជា2~3ដងក្នុង1ថ្ងៃ​។ អាចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ200mg ឬដល់300mgដោយកម្រ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទTricyclic antidepressants។

      ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។​

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (ឱសថSelegiline hydrochloride ឱសថRasagiline mesilate)។

    • ផលរំខាន

      ផលរំខានដោយសារសកម្មភាពប្រឆាំងកូលីនខ្លាំង (ស្ងួតក ទល់លាមក ពិបាកនោម) វិលមុខ ងងុយគេង បេះដូងលោតញាប់ ញ័រដៃជើង ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះមិនបង្ហាញប្រសិទ្ធិភាពភ្លាមៗនោះទេ ដោយត្រូវការរយៈពេលប្រហែល2សប្ដាហ៍។

      ・ហាមប្រើឱសថទាំងនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុន័រអាដ្រេណាលីន(Noradrenaline)និងសារធាតុសេរ៉ូតូនីន (Serotonin)ជាដើម ចូលទៅក្នុងកោសិកាសរសៃប្រសាទ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp