Trimetoquinol hydrochloride hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេបទម្រង់ជាថ្នាំគ្រាប់និងថ្នាំម្សៅ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺរលាកទងសួតរ៉ាំរ៉ៃ
- ជំងឺសារធាតុពុលចូលក្នុងសួត (Pnenmoconiosis)។
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖
- ជំងឺហឺត(Bronchial asthma)
- ជំងឺរលាកទងសួត
- ជំងឺរលាកទងសួតស្រដៀងនឹងហឺត។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយអាការៈពិបាកដកដង្ហើមបណ្ដាលមកពីការស្ទះផ្លូវដង្ហើម ដែលកើតមាននៅក្នុងជំងឺហឺត(Bronchial asthma)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់និងថ្នាំម្សៅ:
មនុស្សពេញវ័យ:លេប1ដង2~4mg, 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំលេបទម្រង់ជាថ្នាំទឹក(0.1%):
ក្នុងឱសថនេះ1mL រួមមាន Trimetoquinol hydrochloride hydrate 1mg។
កុមារ:ពិសារក្នុងកម្រិតដូចខាងក្រោម ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។
+ អាយុក្រោម1ឆ្នាំ:1ថ្ងៃ1~2mL
+ អាយុ1ឆ្នាំ~ក្រោម3ឆ្នាំ:1ថ្ងៃ2~4mL
+ អាយុ3ឆ្នាំ~ក្រោម5ឆ្នាំ:1ថ្ងៃ4~6mL។
ករណីថ្នាំទឹកលាយសម្រាប់ស្រូបតាមមាត់ (0.5%):
ក្នុងឱសថនេះ1mL រួមមាន Trimetoquinol hydrochloride hydrate 5mg។
ប្រើក្នុងកម្រិត1ដង1.25~2.5mg (ថ្នាំទឹក0.5% ត្រូវនឹង0.25~0.5mL) ដកដង្ហើមវែងៗនិងស្រូបដោយប្រើឧបករណ៍ស្រូប។
-
ផលរំខាន
・រោគសញ្ញាទាក់ទងនឹងប្រព័ន្ធរបត់ឈាម:សម្ពាធឈាមកើនឡើង ជីពចរដើរលឿន បេះដូងលោតញាប់
・រោគសញ្ញាស្មារតី:ញ័រដៃជើង គេងមិនលក់ អារម្មណ៍មិនស្ងប់
・រោគសញ្ញាទាក់ទងនឹងមេតាបូលីស:កម្រិតជាតិស្ករក្នុងឈាមកើនឡើង កម្រិតប៉ូតាស្យូមចុះទាប កម្រិតអាំងស៊ុយលីនក្នុងឈាមកើនឡើង
・រោគសញ្ញាក្រពះពោះវៀន:អារម្មណ៍មិនស្រួលក្នុងក្រពះ ទល់លាមក។
នៅពេលប្រើរួមជាមួយឱសថប្រភេទទីអូហ្វីរីន (Theophylline drugs) អាចធ្វើអោយផលរំខានដូចជា បេះដូងលោតញាប់ គេងមិនលក់ ញ័រដៃជើង ជាដើម ងាយកើតឡើង។ ម្យ៉ាងទៀត ដើម្បីកាត់បន្ថយផលរំខានពីការប្រើឱសថប្រភេទស្រូបតាមមាត់ច្រើនហួសហេតុ ត្រូវកំណត់កម្រិតប្រើប្រាស់ក្នុង1ថ្ងៃអោយបានច្បាស់លាស់។
-
សកម្មភាពឱសថ
មានសកម្មភាពសំខានៗ3 គឺ បន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅទងសួត ទប់ស្កាត់ការបញ្ចេញសារធាតុដែលបង្កអាការៈប្រតិកម្មផ្សេងៗ និង ជម្រុញចលនានៃរោមនៅលើភ្នាសរបស់ទងសួត។ ប៉ុន្តែ សកម្មភាពចម្បងជាងគេនោះគឺ ការបន្ធូរការកន្ត្រាក់នៃសាច់ដុំរលោងនៅទងសួត តាមរយៈការជម្រុញសកម្មភាពនៃអង់ស៊ីមAdenylate cyclase ដែលចាំបាច់នៅក្នុងការផលិតម៉ូលេគុលcAMPពីATP។ នៅពេលបរិមាណcAMPកើនឡើង ទងសួតនឹងចាប់ផ្ដើមរីកធំ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp