Trimethadione

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្កួតជ្រូកដូចខាងក្រោម៖

      - Typical absence seizures (Petit mal seizures)

      - អាការៈសាច់ដុំកន្ត្រាក់ទំហំតូច (Myoclonic seizures, Astatic (akinetic) seizures, Nodding epilepsy (Infantile spasms, Blitz-Nick-Salaam (BNS) epilepsy))។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      - មនុស្សពេញវ័យ: លេប1ថ្ងៃ 1.0g (ថ្នាំម្សៅ66.7%ត្រូវនឹង 1.5g) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ នៅក្រោយបរិភោគអាហារ។ អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗទៅតាមរោគសញ្ញានិងកម្លាំងទប់ទល់នឹងឱសថនេះរបស់អ្នកជំងឺ រហូតដល់ទទួលបានប្រសិទ្ធិភាពព្យាបាលគ្រប់គ្រាន់ ប៉ុន្តែ កម្រិតប្រើអតិបរមាក្នុង1ថ្ងៃគឺ 2.0g (ថ្នាំម្សៅ66.7%ត្រូវនឹង 3.0g)។

      - កុមារ: កំណត់កម្រិតប្រើប្រាស់ទៅតាមទម្ងន់រាងកាយដោយផ្អែកលើកម្រិតប្រើប្រាស់របស់មនុស្សពេញវ័យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗទៅតាមរោគសញ្ញានិងកម្លាំងទប់ទល់នឹងឱសថនេះរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមឬបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងឈាមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាទាក់ទងនឹងរេទីន(Retina)ឬសរសៃប្រសាទភ្នែក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp