Trilostane
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយស្ថានភាពនៃការបញ្ចេញអរម៉ូនអាល់ដុស្តេរ៉ូន(Aldosterone)និងអរម៉ូនគ័រទីសុល(Cortisol) និង រោគសញ្ញាផ្សេងៗ ដែលកើតមាននៅក្នុងជំងឹដូចខាងក្រោម៖
- ជំងឺអរម៉ូនអាល់ដុស្តេរ៉ូនកើនឡើងខ្ពស់ដោយមិនដឹងមូលហេតុ (Idiopathic aldosteronism)
- ជំងឺអរម៉ូនអាល់ដុស្តេរ៉ូនកើនឡើងខ្ពស់ដោយសារបញ្ហាAdrenal cortex និង បណ្ដុំរោគសញ្ញាគូស៊ីង (Cushing's syndrome) ដែលមិនត្រូវនឹងការព្យាបាលដោយវះកាត់។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ នៅដំណាក់កាលដំបូង លេបក្នុងកម្រិត 1ថ្ងៃ 240mg ដោយបែងចែកជា 3~4ដងក្នុង1ថ្ងៃ។ កម្រិតសម្រាប់ប្រើជាប្រចាំគឺ 1ថ្ងៃ 240mg~480mg ដោយបែងចែកជា 3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឹ។
-
ហាមប្រើ
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp