Trihexyphenidyl hydrochloride
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism) រោគសញ្ញាDyskinesia(លើកលែងប្រភេទកើតឡើងយឺត(Tardive dyskinesia)) និង រោគសញ្ញាAkathisia ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថជម្រុញស្មារតី(Psychotropic drugs) - បណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)ដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬ ដោយសារមូលហេតុផ្សេងៗ (ដូចជាបន្ទាប់ពីអាការៈរលាកខួរក្បាល ឬ ដោយសារការរឹងនៃសរសៃឈាមជាដើម)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism) រោគសញ្ញាDyskinesia(លើកលែងប្រភេទកើតឡើងយឺត(Tardive dyskinesia)) និង រោគសញ្ញាAkathisia ដែលកើតឡើងដោយសារការប្រើប្រាស់ឱសថជម្រុញស្មារតី(Psychotropic drugs): មនុស្សពេញវ័យ:លេប1ថ្ងៃ2~10mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinsonism)ដែលកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬ ដោយសារមូលហេតុផ្សេងៗ (ដូចជាបន្ទាប់ពីអាការៈរលាកខួរក្បាល ឬ ដោយសារការរឹងនៃសរសៃឈាមជាដើម): មនុស្សពេញវ័យ:នៅថ្ងៃទី1 លេប1ថ្ងៃ1mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ នៅថ្ងៃទី2 លេប1ថ្ងៃ2mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង2mg/ថ្ងៃ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ6~10mg បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។ ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។ 
- 
                    ផលរំខានផលរំខានរួមមាន ស្មារតីកើនឡើងខុសប្រក្រតី ងងុយគេង អស់កម្លាំង ចង់ក្អួត ស្ងួត ទល់លាមក ពិបាកនោម ឡើងកន្ទួលក្រហម ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin) - មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ភ្លេចភ្លាំង) - ឈឺភ្នែកខ្លាំង ឈឺក្បាល ពិបាកមើលឃើញភ្លាមៗ (ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន (ឱសថប្រភេទPhenothiazines, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants ជាដើម) - អាចធ្វើអោយមានអាការៈពោះវៀនស្ពឹក។ ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazines, ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants, ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO (MAO inhibitors) ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថTrihexyphenidylកើនឡើង។ ・ឱសថព្យាបាលជំងឺប៉ាឃីនសុនផ្សេងទៀត (Levodopa, Amantadine ជាដើម) - អាចធ្វើអោយផលរំខានទាក់ទងនឹងស្មារតីកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ភ្នែកស្រវាំង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・ភាគច្រើនគេប្រើឱសថនេះចំពោះអ្នកជំងឺដែលរោគសញ្ញាមានលក្ខណៈស្រាល ដោយឱសថនេះមានប្រសិទ្ធិភាពចំពោះអាការៈញ័ររាងកាយ។ ・ទោះជាកើតមានអាការៈស្ងួតក ក៏មិនចាំបាច់បញ្ឈប់ការប្រើប្រាស់ឱសថនេះដែរ ប៉ុន្តែ មិនត្រូវប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះពោះវៀននោះទេ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃសារធាតុអាសេទីលកូលីន(Acetylcholine)ដែលជាសារធាតុមានតួនាទីបញ្ជូនសញ្ញានៅក្នុងខួរក្បាល ដោយអាចបន្ធូរការកន្ត្រាក់នៃសាច់ដុំរលោង ព្រមទាំងមានសកម្មភាពទប់ស្កាត់ឥទ្ធិពលនៃប្រព័ន្ធសរសៃប្រសាទParasympathetic។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
