Trifluridine + Tipiracil hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកផ្នែកColonនិងផ្នែកRectumនៃពោះវៀនធំ ដែលកំពុងវិវត្តឬកើតឡើងវិញ និង មិនអាចវះកាត់អោយជាសះស្បើយបាន។

    • កម្រិតប្រើប្រាស់

      ថ្នាំគ្រាប់:

      មនុស្សពេញវ័យ:លេបក្នុងកម្រិតស្តង់ដារដំបូង(កម្រិតប្រើក្នុង1ដង)ទៅតាមផ្ទៃក្រឡារាងកាយដូចបង្ហាញខាងក្រោម (ត្រូវនឹងកម្រិតឱសថTrifluridine ប្រហែល35mg/m2/ដង) 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាច។ ប្រើឱសថនេះរយៈពេល5ថ្ងៃជាប់គ្នា រួចផ្អាកការប្រើប្រាស់រយៈពេល2ថ្ងៃ។ អនុវត្តបែបនេះម្ដងទៀត រួចផ្អាកការប្រើប្រាស់រយៈពេល14ថ្ងៃ ដោយចាត់ទុកថា1វដ្ដ។ អនុវត្តវដ្ដបែបនេះ ម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      - ក្រោម1.07m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 70mg/ថ្ងៃ (35mg/ដង)

      - 1.07~ក្រោម1.23m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 80mg/ថ្ងៃ (40mg/ដង)

      - 1.23~ក្រោម1.38m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 90mg/ថ្ងៃ (45mg/ដង)

      - 1.38~ក្រោម1.53m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 100mg/ថ្ងៃ (50mg/ដង)

      - 1.53~ក្រោម1.69m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 110mg/ថ្ងៃ (55mg/ដង)

      - 1.69~ក្រោម1.84m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 120mg/ថ្ងៃ (60mg/ដង)

      - 1.84~ក្រោម1.99m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 130mg/ថ្ងៃ (65mg/ដង)

      - 1.99~ក្រោម2.15m2:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 140mg/ថ្ងៃ (70mg/ដង)

      - 2.15m2ឡើងទៅ:កម្រិតដែលត្រូវនឹងកម្រិតឱសថTrifluridine 150mg/ថ្ងៃ (75mg/ដង)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត មិនឃ្លានអាហារ នឿយហត់ រាករូស ក្អួត ជំងឺឆ្លង រលាកក្នុងមាត់ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈាមក្រកក ក្ដៅខ្លួន ឈឺបំពង់ក (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង)

      - ក្ដៅខ្លួន រួយខ្លួន រងាញាក់ ជីពចរលឿន (ជំងឺឆ្លង)

      - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ដកដង្ហើមដង្ហក់ (រលាកសួតប្រភេទInterstitial pneumonia)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថក្នុងស្រឡាយPyrimidine fluoride (Capecitabine, Tegafur, Doxifluridine, Fluorouracil, Tegafur/Uracil, Tegafur/Gimeracil/Oteracil) ឱសថFolinate/Tegafur/Uracil ឱសថLevofolinate/Fluorouracil ឱសថព្យាបាលផ្សិតFlucytosine ឱសថប្រភេទប្រឆាំងអាស៊ីតហ្វូលិក(ឱសថMethotrexate ឱសថPemetrexed sodium hydrate) - អាចធ្វើអោយផលរំខានប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងកើនឡើង។

      ・ឱសថព្យាបាលជំងឺមហារីកប្រភេទផ្សេងទៀត និង ការព្យាបាលដោយប្រើវិទ្យុសកម្ម - អាចធ្វើអោយប៉ះពាល់ដល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងនិងមុខងារក្រពះពោះវៀន។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ និង អ្នកជំងឺជាបុរសដែលមានដៃគូអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើឱសថនេះនិងក្រោយពេលឈប់ប្រើឱសថនេះមួយរយៈ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយប្រើឱសថ។

      ・ការប្រើឱសថនេះរួមជាមួយ ឱសថក្នុងស្រឡាយPyrimidine fluoride ឬ ការព្យាបាលដោយFolinate/Tegafur/Uracil ឬ ឱសថព្យាបាលផ្សិតFlucytosine ឬ ឱសថប្រភេទប្រឆាំងអាស៊ីតហ្វូលិក(ឱសថMethotrexate ឱសថPemetrexed sodium hydrate) អាចបង្កជាផលប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្ងន់ធ្ងរ។

      ・ប្រសិនបើពិសាឱសថនេះនៅពោះទទេ កំហាប់ក្នុងឈាមក៏ដូចជាសកម្មភាពនៃឱសថនេះនឹងកើនឡើង ធ្វើអោយងាយកើតមានផលរំខាន ដូច្នេះ ត្រូវចៀសវាងពិសាឱសថនេះនៅពោះទទេ។

    • សកម្មភាពឱសថ

      ប្រសិទ្ធភាពប្រឆាំងកោសិកាមហារីកនៃឱសថនេះពឹងផ្អែកទៅលើសកម្មភាពនៃសារធាតុTrifluridine ដែលនឹងចូលទៅក្នុងDNAដើម្បីបង្អាក់ដំណើរការនៃការកើនឡើងរបស់កោសិកាមហារីក។ ម្យ៉ាងទៀត សារធាតុTipiracil hydrochlorideមានប្រសិទ្ធភាពរារាំងសកម្មភាពអង់ស៊ីមTPaseដែលមានតួនាទីបំបែកសារធាតុTrifluridineទៅជាអសកម្ម ដូច្នេះ វត្តមាននៃសារធាតុTipiracil hydrochloride នឹងជួយរក្សាកម្រិតក្នុងឈាមនៃសារធាតុTrifluridineដើម្បីបន្តប្រសិទ្ធភាពប្រឆាំងកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp