Triclofos sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រាស់ដូចខាងក្រោម៖
・បំបាត់អាការៈគេងមិនលក់
・ប្រើនៅក្នុងការធ្វើអោយគេងលក់ក្នុងអំឡុងពេលពិនិត្យរលកខួរក្បាលឬការពិនិត្យចង្វាក់បេះដូង(ECG)ជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ពិសារ 1ដង 1~2g (ថ្នាំទឹក10%ត្រូវនឹង 10~20mL) នៅមុនពេលចូលគេងឬនៅមុនពេលពិនិត្យ។
ចំពោះកុមារតូច អាចបន្ថយកម្រិតឱសថទៅតាមអាយុ។ជាទូទៅ អាចកំណត់កម្រិតប្រើប្រាស់ជាស្តង់ដារគឺ 20~80mg/kg (ថ្នាំទឹក10%ត្រូវនឹង0.2~0.8mL/kg) ដោយបរិមាណឱសថសរុបដែលប្រើមិនត្រូវលើសពី 2g (ថ្នាំទឹក10%ត្រូវនឹង20mL)នោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុChloral hydrate។
・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។
-
ផលរំខាន
អាការៈញៀន អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ចំនួនគ្រាប់ឈាមណឺត្រូហ្វីលកើនឡើង គ្រាប់ឈាមសថយចុះ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ជាប្រភេទឱសថដែលសកម្មភាពឱសថមានរយៈពេលខ្លី។
・ហាមប្រើចំពោះអ្នកដែលមានរោគប្រតិកម្មទៅនឹងឱសថនេះឬឱសថChloral hydrate។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp