Trichlormethiazide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)
- ជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension)
- អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure))
- អាការៈហើមដោយសារជំងឺតម្រងនោម
- អាការៈហើមដោយសារជំងឺថ្លើម
- បណ្ដុំរោគសញ្ញាមុនមករដូវ (Premenstrual syndrome, PMS)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ2~8mg បែងចែកជា1~2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីប្រើចំពោះជំងឺលើសសម្ពាធឈាម ត្រូវចាប់ផ្ដើមពីកម្រិតទាបទៅ និង បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ។ ម្យ៉ាងទៀត ករណីប្រើចំពោះជំងឺលើសសម្ពាធឈាមដែលប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើន (Malignant hypertension) ជាទូទៅ ត្រូវប្រើរួមជាមួយឱសថបញ្ចុះសម្ពាធឈាមផ្សេងទៀត។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម (Anuria)។
・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។
・អ្នកដែលមានកម្រិតសូដ្យូម(Na)និងប៉ូតាស្យូម(K)នៅក្នុងរាងកាយកំពុងធ្លាក់ចុះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថប្រភេទសាយអាហ្ស៉ាយ(Thiazide diuretics) និង ឱសថដែលស្រដៀងនោះ(ឱសថChlorthalidone ជាដើម)។
・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។
-
ផលរំខាន
កម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប កម្រិតម៉ាញ៉េស្យូម(Mg)ក្នុងឈាមចុះទាប កម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង សមត្ថភាពទប់ទល់នឹងស្ករថយចុះ កម្រិតសូដ្យូម(Na)ក្នុងឈាមចុះទាប ជំងឺខ្វះឈាមប្រភេទAplastic anemia ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្សោយជាងប្រភេទលូប(Loop diuretics)។ ឱសថនេះបង្ហាញប្រសិទ្ធិភាពក្នុងរយៈពេល1~3ម៉ោងបន្ទាប់ពីប្រើ ហើយបង្ហាញប្រសិទ្ធិភាពអតិបរិមាក្នុងរយៈពេល4~6ម៉ោង ដូច្នេះ វាមិនសាកសមប្រើក្នុងករណីត្រូវបញ្ចុះទឹកនោមភ្លាមៗនោះទេ។
・ក្នុងករណីប្រើរួមជាមួយឱសថប្រភេទឌីជីតាលីស(Digitalis) ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលធ្វើអោយកម្រិតប៉ូតាស្យូម(K)ក្នុងឈាមចុះទាប និង កម្រិតម៉ាញ៉េស្យូម(Mg)ក្នុងឈាមចុះទាប ព្រោះនៅក្នុងស្ថានភាពនេះ អ្នកជំងឺងាយកើតមានអាការៈពុលឱសថឌីជីតាលីស ដូចជាចង្វាក់បេះដូងខុសប្រក្រតី ជាដើម។
-
សកម្មភាពឱសថ
មានសកម្មភាពនៅផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Distal tubule) ដោយទប់ស្កាត់ការស្រូបចូលវិញនៃសារធាតុសូដ្យូម(Na) និង ក្លរ(Cl)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp