Tribenoside + Lidocaine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលាបច្របាច់ចូលតាមទ្វារធំ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid) រួមមាន អាការៈហូរឈាម ឈឺចាប់ និង ហើម។
- កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាតប្រភេទAnal fissure រួមមាន អាការៈហូរឈាម និង ឈឺចាប់។
- ជម្រុញការជាសះស្បើយនៃរបួសដាច់រហែក នៅក្នុងជំងឺឫសដូងបាតប្រភេទAnal fissure។
ករណីថ្នាំសុលតាមទ្វារធំ::
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាតខាងក្នុង (Internal hemorrhoid)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលាបច្របាច់ចូលតាមទ្វារធំ:
ក្នុងឱសថ1ទីប រួមមាន
・Tribenoside 200mg
・Lidocaine 40mg
ជាទូទៅ ប្រើ1ដង1ទីប 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច ដោយច្របាច់ចូលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ(Rectum)។ អាចបង្កើនឬបន្ថយចំនួនដងនៃការប្រើប្រាស់ទៅតាមរោគសញ្ញា។ ចំពោះជំងឺឫសដូងបាតប្រភេទAnal fissure និង ឫសដូងបាតខាងក្រៅ(External hemorrhoid) ជាទូទៅ ប្រើដោយលាបឬច្របាច់ចូលទៅកន្លែងដែលមានអាការៈ 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច។ អាចបង្កើនឬបន្ថយចំនួនដងនៃការប្រើប្រាស់ទៅតាមរោគសញ្ញា។
ករណីថ្នាំសុលតាមទ្វារធំ:
ក្នុងឱសថ1គ្រាប់ រួមមាន
・Tribenoside 200mg
・Lidocaine 40mg
ជាទូទៅ ប្រើ1ដង1គ្រាប់ 1ថ្ងៃ2ដង ពេលព្រឹកនិងពេលល្ងាច ដោយសុលតាមទ្វារធំទៅក្នុងចុងពោះវៀនធំ(Rectum)។ អាចបង្កើនឬបន្ថយចំនួនដងនៃការប្រើប្រាស់ទៅតាមរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថTribenosideឬឱសថស្ពឹកប្រភេទAnilide (ឱសថLidocaine ជាដើម)។
-
ផលរំខាន
ក្រហាយ ឬ អារម្មណ៍មិនស្រួលនៅកន្លែងលាប ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថទាំងនេះមិនមានផ្ទុកឱសថស្តេរ៉ូអ៊ីតទេ ដូច្នេះ ប្រសិទ្ធិភាពបំបាក់អាការៈរលាកមានលក្ខណៈខ្សោយ។
・ប្រសិនបើអាចគ្រប់គ្រងស្ថានភាពអាការៈដោយប្រើឱសថទាំងនេះ5ដងក្នុង1សប្ដាហ៍ ជាការល្អ។
-
សកម្មភាពឱសថ
ផ្សំឡើងដោយសារធាតុដែលមានសកម្មភាពជម្រុញការផលិតកោសិកាថ្មីនិងបំបាត់ការរលាក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp