Triazolam
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំបាត់អាការៈគេងមិនលក់
- ប្រើនៅមុនពេលអនុវត្តការសណ្ដំ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីអាការៈគេងមិនលក់:
មនុស្សពេញវ័យ:លេប1ដង 0.25mg មុនពេលចូលគេង។ ករណីអាការៈគេងមិនលក់មានលក្ខណៈធ្ងន់ធ្ងរ អាចលេប1ដង0.5mg។ អាចបន្ថយឬបង្កើនកម្រិតទៅតាមអាយុ រោគសញ្ញា និង ប្រភេទជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ដងសម្រាប់មនុស្សចាស់គឺ 0.125~0.25mg។
・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ:
មនុស្សពេញវ័យ:លេប1ដង 0.25mg មុនពេលចូលគេងនៅយប់មុនថ្ងៃវះកាត់។ អាចប្រើក្នុងកម្រិត1ដង0.5mg ទៅតាមការចាំបាច់។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។
・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis។
・អ្នកដែលកំពុងប្រើប្រាស់ឱសថខាងក្រោម: ឱសថItraconazole ឱសថFluconazole ឱសថFosfluconazole ឱសថVoriconazole ឱសថMiconazole ឱសថប្រឆាំងវីរុសហ៊ីវប្រភេទទប់ស្កាត់ប្រូតេអាស(ឱសថIndinavir ឱសថRitonavirជាដើម) ឱសថEfavirenz ឱសថTelaprevir។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានមុខងារដកដង្ហើមកំពុងធ្លាក់ចុះទាបកម្រិតធ្ងន់ធ្ងរ ដូចក្នុងករណីជំងឺខ្យល់ដក់ក្នុងសួត ជំងឺហឺត ជំងឺសរសៃឈាមខួរក្បាលដំណាក់កាលស្រួចស្រាវ ជាដើម។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថប្រភេទបិនហ្ស៉ូដ្យាហ្សេភីន (Benzodiazepine anxiolytics)ជាឱសថក្នុងជម្រើសទី1សម្រាប់ការព្យាបាលជំងឺគេងមិនលក់ច្រើនប្រភេទ។
・ប្រសិនបើប្រើប្រាស់ឱសថនេះរយៈពេលវែង អ្នកជំងឺអាចកើតមានអាការៈញៀន ដូច្នេះ គួរស្វែងរកឱកាសដើម្បីកាត់បន្ថយការប្រើប្រាស់ឱសថនេះ។
・អាចកើតមានអាការៈភ្លេចភ្លាំង សំដៅលើការភ្លេចនូវអ្វីដែលកើតឡើងក្នុងអំឡុងពេលក្រោកពាក់កណ្ដាលទីក្រោយពេលប្រើប្រាស់ឱសថនេះ។ អាការៈបែបនេះក៏អាចកើតមានផងដែរសម្រាប់ឱសថដែលមានសកម្មភាពរយៈពេលខ្លីខ្លាំងដូចជា Triazolam និង Zopiclone ជាដើម។
-
សកម្មភាពឱសថ
អារម្មណ៍មិនស្ងប់កើតឡើងដោយសារសកម្មភាពនៃសរសៃប្រសាទនៅក្នុងLimbic systemនៃខួរក្បាលកើនឡើងខ្ពស់។ ឱសថនេះមានសកម្មភាពជម្រុញការបញ្ចេញសារធាតុGABAដែលជាសារធាតុទប់ស្កាត់ការកើនឡើងនៃសកម្មភាពសរសៃប្រសាទខាងលើ។
※GABA:γ-aminobutyric acid មានសកម្មភាពទប់ស្កាត់មុខងាររបស់សរសៃប្រសាទ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp