Triamterene

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺលើសសម្ពាធឈាម (គ្មានជំងឺផ្សេងជាដើមហេតុ ឬ ដោយសារជំងឺតម្រងនោម ។ល។)

      - អាការៈហើមដោយសារជំងឺបេះដូង (ជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)​)

      - អាការៈហើមដោយសារជំងឺតម្រងនោម

      - អាការៈហើមដោយសារជំងឺថ្លើម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 90~200mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងមានអាការៈមិនបញ្ចេញទឹកនោម (Anuria)។

      ・អ្នកដែលមានមុខងារតម្រងនោមចុះខ្សោយស្រួចស្រាវ។

      ・អ្នកដែលមានកម្រិតប៉ូតាស្យូម(K)នៅក្នុងរាងកាយកើនឡើងខ្ពស់។

      ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺក្រួសក្នុងតម្រងនោម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថIndometacin ឬ ឱសថDiclofenac។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថTerfenadine ឬ ឱសថAstemizole។

    • ផលរំខាន

      កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង ឡើងដោះដូចមនុស្សស្រី ជាដើម។ សម្រាប់ស្ត្រី អាចកើតមានអាការៈឈឺដោះ ដុះរោមច្រើន។ ម្យ៉ាងទៀត អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម ដូចជា ធ្វើអោយBUNឬក្រេអាទីនីនក្នុងឈាម(Serum creatinine)កើនឡើង ជាដើម។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិទ្ធិភាពបញ្ចុះទឹកនោមមានលក្ខណៈខ្សោយ ប៉ុន្តែ ដោយសារឱសថនេះមានសកម្មភាពឱសថខុសគ្នា គេច្រើនប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទលូប(Loop diuretics)។ ឱសថនេះត្រូវការរយៈពេល8~24ម៉ោងមុននឹងបង្ហាញសកម្មភាព ដូច្នេះ ទម្រាំដឹងអំពីប្រសិទ្ធិភាពនៃឱសថនេះ ត្រូវការរយៈពេល2~3ថ្ងៃ។

      ・ប្រើនៅក្នុងការបង្ការកុំអោយកើតមានរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមចុះទាប(Hypokalemia) ប៉ុន្តែ ក៏ត្រូវប្រុងប្រយ័ត្នចំពោះការកើនឡើងហួសហេតុនៃកម្រិតប៉ូតាស្យូមក្នុងឈាម ស្របពេលជាមួយគ្នានោះផងដែរ។

    • សកម្មភាពឱសថ

      មានសកម្មភាពប្រជែងជាមួយនឹងសារធាតុអាល់ដុស្តេរ៉ូន(Aldosterone) ដោយទប់ស្កាត់ដំណើរការនៃការផ្លាស់ប្ដូរសួដ្យូម(Na)និងប៉ូតាស្យូម(K)នៅផ្នែកឆ្ងាយនៃបំពង់ផលិតទឹកនោម(Distal tubule) ដើម្បីជម្រុញការបញ្ចេញចោលនៃសូដ្យូមនិងទឹក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp